អ៊ុយក្រែន​បាន​ប្រកាស​ពី​ចំនួន​ទាហាន​ដែលបាត់បង​ជីវិត ​ចាប់​តាំងពី​កើត​មាន​​​ជម្លោះ​ជាមួយ​រុស្ស៊ី ​

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងរដ្ឋធានី Kiev ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ទាហានអ៊ុយក្រែនចំនួន ៣១.០០០ នាក់បានបាត់បង់ជីវិតចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសនេះអស់រយៈពេល ២ ឆ្នាំកន្លងមក។ 

នេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំដែលអ៊ុយក្រែនបានប្រកាសអំពីចំនួនអ្នកស្លាប់យោងតាមការស្ថិតិផ្លូវការ ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បានបដិសេធមិនបង្ហាញចំនួនអ្នករងរបួស ដោយសារលោកគិតថា ព័ត៌មាននេះនឹងមានអត្ថប្រយោជន៍សម្រាប់ការរៀបចំផែនការយោធារបស់រុស្ស៊ី។

អ៊ុយក្រែន​បាន​ប្រកាស​ពី​ចំនួន​ទាហាន​ដែលបាត់បង​ជីវិត ​ចាប់​តាំងពី​កើត​មាន​​​ជម្លោះ​ជាមួយ​រុស្ស៊ី ​ - ảnh 1ទាហានអ៊ុយក្រែនដើរល្បាតនៅទីក្រុង Kramatorsk ក្នុងតំបន់ Donetsk ។ រូបថត៖ AFP/TTXVN

នៅក្នុងសន្និសីទសារព័ត៌មាននេះ ប្រធានាធិបតី Volodymyr Zelensky បានប្រកាសថា អ៊ុយក្រែនបានរៀបចំផែនការវាយបកថ្មី ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ហើយបានបញ្ជាក់ថា កំណែទម្រង់យោធាទ្រង់ទ្រាយធំ ដែលបណ្តាលឲ្យប្រមុខកងទ័ពអ៊ុយក្រែនត្រូវបានជំនួសនៅដើមខែនេះ គឺពាក់ព័ន្ធនឹងផែនការសកម្មភាពថ្មីនៅលើសមរភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ