អ៊ុយក្រែនបានរៀបចំពិធីព្យុះយាត្រារំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យឯករាជ្យ
|
អ៊ុយក្រែនបានរៀបចំពិធីព្យុះយាត្រារំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យឯករាជ្យ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ សីហា អ៊ុយក្រែនបានរៀបចំពិធីព្យុះយាត្រារំលឹកខួប អនុស្សារវរីយ៍ទិវាបុណ្យឯករាជ្យជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅនៅ
ទីលានឯករាជ្យនៅរដ្ឋធានី Kiev។ ថ្លែងមតិនៅពីធីបើក ប្រធានាធិបតីអ៊ុយក្រែន
លោក Petro Poroshenko បានប្រកាសថា៖ ប្រាក់ចំនួន ៣ ពាន់លានដុល្លាអាមេរិក
នឹងត្រូវបានលៃទុកប្រើប្រាស់ក្នុងការបំពាក់អាវុធសំរាប់កងទ័ពអ៊ុយក្រែនក្នុងរយៈ
ពេល ៣ ឆ្នាំខាងមុខ។ ចំនួនប្រាក់នេះនឹងត្រូវបានប្រើប្រាស់ទិញយន្តហោះនាវា
និងឧទ្ធម្កាចក្រចំបាំង។ ក្នុងកាយវិការដែលត្រូវបានចាត់ទុកជាអំពើចំអកពិធីព្យុះ
ហយាត្រាពោលខាងលើកំលាំងប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែនបានព្រមានរៀបចំ
ព្រឹត្តិការណ៍ស្រដៀងគ្នាដូច្នេះប៉ុន្តែបណ្ដាទាហានរដ្ឋាភិបាលអ៊ុយក្រែនដែលត្រូវ
បានចាប់ចំណាប់ខ្មាំងនឹងចូលរួមព្រឹត្តិការណ៍ នេះ៕