អ៊ុយក្រែនបានអះអាងថាខ្លួនជាដៃគួរឲ្យទុកចិត្តរបស់អឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel ដើម្បីពិភាក្សាអំពីដំណើរការបញ្ចប់ជំលោះនៅភាគខាងកើតនៃប្រទេសនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy (រូបថត៖ vov.vn) |
ថ្នាក់ដឹកនាំទាំងពីរនេះបានពិភាក្សាគ្នាអំពីការចាប់ផ្តើមឡើងវិញនូវដំណើរការ បញ្ចប់ជម្លោះនៅអ៊ុយក្រែនខាងកើត ក្រោយរយៈពេល ៣ ឆ្នាំនៃការផ្អាកនិងអំពី លទ្ធផលសំខាន់ៗដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូលក្រុមចតុភាគី Normandy ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី ៩ ខែធ្នូកន្លងទៅ ។ ប្រធានាធិបតី Zelenskiy បានអះអាងថាអ៊ុយក្រែននឹងបន្តធ្វើជាដៃគូគួរឲ្យទុកចិត្ត បានរបស់សហភាពអឺរ៉ុប (EU) ព្រមទាំងថ្លែងអំណរគុណចំពោះប្រធាន EC លោក Michel ដែលបានជួយគាំទ្រក្នុងការចរចាត្រីភាគីផងដែរ៕