អ៊ុយក្រែនប្រកាសគ្រាអាសន្នចាប់ពីថ្ងៃទី ២៤ កុម្ភៈ
(VOVWORLD) - រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើក្រឹត្យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ស្ដីពីការប្រកាសគ្រាអាសន្ននៅលើទឹកដី អ៊ុយក្រែនចាប់ពីថ្ងៃទី ២៤ កុម្ភៈ។
លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Alexei Danilov (រូបថត៖ Reuters) |
យោងតាមព័ត៌មាន ដែលត្រូវបានប្រកាសនៅលើគេហទំព័ររបស់រដ្ឋសភាអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋសភាបានអនុម័តលើក្រឹត្យរបស់ប្រធានាធិបតីអ៊ុយក្រែន ចុះថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២២ ស្ដីពី ការប្រកាសគ្រាអាសន្ននៅតាមតំបន់មួយចំនួនក្នុងប្រទេស។
មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើឲ្យរដ្ឋសភា ប្រកាសភាពអាសន្ននៅទូទាំងប្រទេសក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ កុម្ភៈ។ ក្រឹត្យនេះបានចែងអំពីបទហាមប្រាមផ្សព្វផ្សាយព័ត៌មានដែល "ធ្វើឱ្យស្ថានការណ៍ អស្ថិរភាព" ក៏ដូចជាហាមប្រាមអ្នកដែលទទួលខុសត្រូវបំពេញកាតព្វកិច្ចយោធាចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដែលមិនបានប្រកាសមុន។
តាមក្រឹត្យ ក្នុងករណីចាំចាច់ អ៊ុយក្រែន អាចបង្កើតរបបពិសេសមួយសម្រាប់ការចេញចូលប្រទេស រឹតបន្តឹងការចល័តយានជំនិះ និងត្រួតពិនិត្យវា ធ្វើការជម្លៀសលំនៅដ្ឋានរបស់ប្រជាជនជាបណ្តោះអាសន្ន ឬមិនវិលត្រឡប់មក កន្លែងគ្រោះថ្នាក់សម្រាប់ជីវភាពរស់នៅ និងដាក់បម្រាមគរចរជាដើម៕