អ៊ុយក្រែន​ប្រកាស​ពី​ពេល​វេលាសម្រាប់​វង់​​ចរចា​ទី​បី​ជាមួយ​រុស្ស៊ី

(VOVWORLD) - លោក David Arakhamia សមាជិកក្រុមអ្នកចរចាអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែននិងរុស្ស៊ីនឹងរៀបចំវង់ចរចាបន្ទាប់ទៀតនៅថ្ងៃទី ៧ ខែមីនា។ 
អ៊ុយក្រែន​ប្រកាស​ពី​ពេល​វេលាសម្រាប់​វង់​​ចរចា​ទី​បី​ជាមួយ​រុស្ស៊ី - ảnh 1ទិដ្ឋភាពនៃវង់ចចរចាទី២ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅតំបន់ Belovezhskaya ប្រទេសបេឡារុស្ស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ (រូបថត៖THX/TTXVN)

ក្នុងសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គម Facebook លោក Arakhamia បានសរសេរថា៖ «កិច្ចចរចាវង់ទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមីនា»។

នៅថ្ងៃទី ៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស បន្ត "សកម្មភាពវាយលុក" នៅអ៊ុយក្រែន បន្ទាប់ពីបានប្រកាសបទឈប់បាញ់មួយកាលពីដើមថ្ងៃដដែលនោះ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលនៅទីក្រុងដែលឡោមព័ទ្ធពីរគឺ Mariupol និង Volnovakha បានជម្លៀសចេញ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សី លោក Igor Konashenkov បានឲ្យដឹងថា "ដោយសារតែភាគីអ៊ុយក្រែនមិនមានឆន្ទៈ បង្កឥទ្ធិពលលើកងកម្លាំងជាតិនិយម ឬពន្យារពេលបទឈប់បាញ់នោះ សកម្មភាពវាយលុកត្រូវបានបន្តឡើងវិញនៅវេលាម៉ោង ១៨ ម៉ោងនៅទីក្រុងម៉ូស្គូ (ពោលគឺម៉ោង ២២ នៅវៀតណាម)"។ យោងតាមលោក Konashennkov កងវរសេនាតូចជាតិនិយមនៅអ៊ុយក្រែនបានទាញយបទឈប់បាញ់ ដើម្បីប្រមូលផ្តុំនិងពង្រឹងកម្លាំងរបស់ខ្លួន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ