អ៊ុយក្រែនប្រឆាំងការចរចាសន្តិភាព "តាមលក្ខខ័ណ្ឌរបស់រុស្ស៊ី"

(VOVWORLD) - នាថ្ងៃទី ៩ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតម្លៃថា ការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន មិនអាចប្រព្រឹត្តទៅបានឡើយនៅពេលនេះ ព្រោះទាំងរុស្ស៊ី និងអ៊ុយក្រែន ជឿថា ខ្លួនអាចទទួលបានជ័យជំនះ។
អ៊ុយក្រែនប្រឆាំងការចរចាសន្តិភាព អគារដែលរងការខូចខាតបន្ទាប់ពីជម្លោះក្នុងក្រុង Kramatorsk ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/VNA

នាថ្ងៃទី ១១ ឧសភា លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksiy Danilov បានប្រកាសថា ប្រទេសនេះនឹងមិនចរចាជាមួយរុស្ស៊ីឡើយ ប្រសិនបើការចរចាមិនត្រូវបានអនុវត្តន៍ "តាមលក្ខខ័ណ្ឌរបស់អ៊ុយក្រែន"។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ លោក Danilov បានចាត់ទុកថា នាបច្ចុប្បន្នមានយុទ្ធនាការដាក់សម្ពាធដើម្បីចាប់ផ្តើមការចរចាសន្តិភាពដោយមិនគោរពតាមលក្ខខ័ណ្ឌរបស់អ៊ុយក្រែន ហើយទីក្រុង Kiev ប្រឆាំងនឹងប្រការនេះ។

មុននោះ នាថ្ងៃទី ៩ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតម្លៃថា ការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន មិនអាចប្រព្រឹត្តទៅបានឡើយនៅពេលនេះ ព្រោះទាំងរុស្ស៊ី និងអ៊ុយក្រែន ជឿថា ខ្លួនអាចទទួលបានជ័យជំនះ។

វាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងធ្វើជាអាជ្ញាកណ្ដាលរបស់ចិន និងប្រេស៊ីលក្នុងជម្លោះនៅអ៊ុយក្រែន លោកបានចាត់ទុកថា ការសម្រេចបានសន្តិភាពមិនទាន់អាចកើតមានឡើងឡើយ ព្រមទាំងសម្តែងក្តីសង្ឃឹមថាការចរចាសន្តិភាពអាចប្រព្រឹត្តទៅបាននាពេលអនាគត សំដៅឆ្ពោះទៅខឿនសន្តិភាពប្រកបដោយយុត្តិធម៌ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ