អ៊ុយក្រែនព្រមាននឹងប្រើប្រាស់កំលាំងដើម្បីដោះស្រាយអស្ថិរភាពនៅតំបន់ភាគខាងកើតនៃប្រេសនេះ
|
បាតុករនានានៅទន្រ្ទានកាន់កាប់ទីស្នាក់ការរដ្ឋអំណាចនៅខេត្ត Donetsk ៕ (Image: Vietnam+) |
(VOVworld) - នាថ្ងៃទី ៩ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលបណ្តោះ
អាសន្នអ៊ុយក្រែន លោក Arsen Avakov បានឲ្យដឹងថា៖ ស្ថានភាពអស្ថិរភាពនៅ តំបន់ភាគខាងកើតនៃប្រទេសនេះនឹងត្រូវបានដោះស្រាយក្នុងរង្វង់រយៈពេល ៤៨
ម៉ោង ក្នុងករណី ការចរចារទទួលបរាជ័យ Kiev នឹងប្រើប្រាស់កំលាំង។
សេចក្តីថ្លែងការរបស់រដ្ឋាភិបាលបណ្តោះអាសន្នអ៊ុយក្រែនត្រូវបាននាំចេញបន្ទាប់ ពីមានព័ត៌មានដែលបានឲ្យដឹងថា៖ បណ្ដាក្រុមជ្រុលនិយមបានទន្ទ្រានកាន់កាប់ ទីស្នាក់ការរដ្ឋអំណាចមួយចំនួននៅទីក្រុង Lugansk និងទីក្រុង Donetsk (ភាគខាង
កើតអ៊ុយក្រែន) ព្រមទាំង ចាប់ចំណាប់ខ្មាំងមួយចំនួន។ ក្រោយពី Kiev បាននាំ
ចេញសេចក្តីថ្លែងការពោលខាងលើបណ្ដាក្រុមជ្រុលនិយមបានប្រមូលផ្តុំកំលាំង
របស់ខ្លួនសំដៅប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល ក្នុងករណី រដ្ឋាភិបាលបណ្តោះ
អាសន្នប្រើប្រាស់កំលាំង។ ប៉ុន្តែ អ្នកនាំពាក្យកំលាំងប៉ូលីសទីក្រុង Lugansk បាន
ឲ្យដឹងថា៖ រាល់ព័ត៌មានអំពីការចាប់ចំណាប់ខ្មាំងគឺមិនត្រូវទេ។ ក្នុងពេលនោះ បាតុករនានានៅទន្រ្ទានកាន់កាប់ទីស្នាក់ការរដ្ឋអំណាចនៅខេត្ត Donetsk ៕