អ៊ុយក្រែនមានបំណងចុះហត្ថលេខាជាមួយរុស្ស៊ីអំពីដំណើការអនុវត្តកិច្ចព្រមព្រៀងក្រុងMinsk

អ៊ុយក្រែនមានបំណងចុះហត្ថលេខាជាមួយរុស្ស៊ីអំពីដំណើការអនុវត្តកិច្ចព្រមព្រៀងក្រុងMinsk - ảnh 1
អ៊ុយក្រែនមានបំណងចុះហត្ថលេខាជាមួយរុស្ស៊ីអំពីដំណើការ
អនុវត្តកិច្ចព្រមព្រៀងក្រុងMinsk


(VOVworld)-នាថ្ងៃទី១៨មករា ក្រសួងការបរទេសអ៊ុយក្រែនបានប្រកាសថា
រដ្ឋអំណាច Kiev បានស្នើរឲ្យមូស្គូចុះហត្ថលេខាលើដំណើការអនុវត្តរាល់កិច្ច
ព្រម​ព្រៀងក្រុង Minsk និងធានាថា បទឈប់បាញ់នឹងបានអនុវត្តចាប់ពីថ្ងៃ
ទី១៩ មករា។ សេចក្តីជូនដំណឹងពោលខាងលើ ត្រូវបាននាំចេញក្នុងកាលៈ
ទេសៈដែល ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសក្នុងថ្ងៃដដែល
ថា កងទ័ពនៃ ប្រទេសនេះទទួលការបញ្ជាបាញ់ប្រហារទៅលើភាគីប្រឆាំងនៅ
ភាគខាងកើត-ត្បូង បណ្តាលឲ្យអំពើហឹង្សាឡើងជណ្តើរ។  ក្នុងសេចក្តីប្រកាស
១ទៀត ក្រសួងការ បរទេសអ៊ុយក្រែនបានលើកច្បាស់ថា ការប្រតិបត្តិឯកសារ
នេះ នឹងបង្កើតឡើង លក្ខណៈសម្រេចកំណត់ ដើម្បីដំណើការរាល់ការពិគ្រោះ
យោបល់របស់ក្រុម ជួបប្រាស្រ័យ និងបណ្តាជំនួបមួយចំនួនទៀត។ ក៏តាម
សេចក្តីប្រកាសនេះ អ៊ុយ ក្រែនត្រៀមខ្លួនជាស្រេច ចូលរួមបណ្តាការពិគ្រោះ
យោបល់ ដើម្បីដោះស្រាយ ជំលោះ និងរដ្ឋអំណាច Kiev កំពុងអនុវត្តកិច្ចព្រម
ព្រៀងក្រុង Minsk យ៉ាងពេញ លេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ