អ៊ុយក្រែនមិនផ្លាស់ប្តូរជំហរអំពីការចរចាជាមួយរុស្ស៊ីនោះទេ
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ១២ ខែមេសា លោក David Arakhamia សមាជិកគណៈប្រតិភូចរចាអ៊ុយក្រែនបានអះអាងថា ជំហរចរចារបស់ទីក្រុងគៀវ ក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ នៅតែមិនផ្លាស់ប្តូរឡើយ ហើយភាគីអ៊ុយក្រែនតែងតែប្រកាន់ខ្ជាប់នូវសំណើដែលបានដាក់ចេញ ក្នុងការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល (តួកគី)។
ជំនួនរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN) |
យោងតាមលោក David Arakhamia ភាពខុសគ្នាតែមួយគត់គឺភាគីអ៊ុយក្រែនមិនបានគិតគូរពីបញ្ហាបន្ថែមទាំងអស់ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងសេចក្តីប្រកាសនៅទីក្រុងអ៊ីស្តង់ប៊ុល។ លោកបានចាត់ទុកថា ប្រការនេះអាចនាំមកនូវការបកស្រាយមិនត្រឹមត្រូវ អំពីស្ថានភាពបច្ចុប្បន្ននៃដំណើរការចរចា។ មន្ត្រីចរចារូបនេះក៏បានឲ្យដឹងថា កិច្ចចរចាទាក់ទងនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន នៅតែបន្តតាមទម្រង់អ៊ីនធឺណែត។
មុននោះ នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា អ៊ុយក្រែនបានផ្លាស់ប្តូរជំហររបស់ខ្លួនពីកិច្ចចរចាសន្តិភាពកាលពីខែមុន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ យោងតាមលោក Putin "ភាពមិនស៊ីសង្វាក់គ្នា" របស់អ៊ុយក្រែនក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីកំពុងធ្វើឲ្យយឺតយ៉ាវនៅក្នុងដំណើរការចរចានេះ។ លោកបានកត់សម្គាល់ថា រហូតទាល់តែភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ “ប្រតិបត្តិការយោធា(របស់រុស្ស៊ីនៅអ៊ុយក្រែន) នឹងបន្តបំពេញគ្រប់ភារកិច្ចទាំងអស់”៕