អ៊ុយក្រែនរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១៥០ លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ
(VOVWORLD) - យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីសន្និសីទនេះ បរិមាណផលិតផលកសិកម្មដែលបាននាំចេញក្នុងពិភពលោកក្នុងរយៈពេលចាប់តាំងពីពេលប្រព្រឹត្តិទៅប្រតិបត្តិការយោធាពិសេសរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងនៅចុងខែកុម្ភៈបានថយចុះចំនួន ១០ លានតោនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។
គ្រាប់ធញ្ញជាតិត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយនៅកសិដ្ឋានក្នុងទីក្រុង Odessa (អ៊ុយក្រែន) ថ្។ រូបថត៖ AFP/VNA |
ក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខស្បៀងអាហារដែលប្រព្រឹត្តទៅនៅទីក្រុងគៀវកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបំផុសគំនិតផ្តួចផ្តើម "គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន" ដើម្បីនាំចេញគ្រាប់ធញ្ញជាតិទៅកាន់បណ្តាប្រទេសដែលងាយរងគ្រោះបំផុតដោយសារគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួតក្នុងពិភពលោក។
ថ្លែងនៅក្នុងសន្និសីទ លោក Zelensky បាននិយាយថា អាជ្ញាធរក្រុងកៀវបានរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១៥០ លានដុល្លារពីសហភាពអឺរ៉ុប និងប្រទេសជាង ២០ ផ្សេងទៀត ដើម្បីនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសដូចជា អេត្យូពី ស៊ូដង់ ស៊ូដង់ខាងត្បូង និងសូម៉ាលី និងយេម៉ែន។ តាមផែនការ អ៊ុយក្រែននឹងបញ្ជូននាវាយ៉ាងហោចណាស់ ៦០ គ្រឿងពីកំពង់ផែរបស់ខ្លួនទៅកាន់ប្រទេសដែលប្រឈមនឹងគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួតរហូតដល់ចុងនិទាឃរដូវក្រោយ។
យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីសន្និសីទនេះ បរិមាណផលិតផលកសិកម្មដែលបាននាំចេញក្នុងពិភពលោកក្នុងរយៈពេលចាប់តាំងពីពេលប្រព្រឹត្តិទៅប្រតិបត្តិការយោធាពិសេសរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងនៅចុងខែកុម្ភៈបានថយចុះចំនួន ១០ លានតោនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ប្រការនេះបង្ហាញថាសន្តិសុខស្បៀងអាហាររបស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ យោងតាមសេចក្តីថ្លែងការណ៍នោះ ប្រទេសដែលចូលរួមសន្និសីទនឹងរួមដៃគ្នាដើម្បីជំនះផលវិបាកផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌នៃវិបត្តិស្បៀងអាហារពិភពលោកដែលបង្កឡើងដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន៕