អ៊ុយក្រែនលុបចោលបទបញ្ញត្តិអព្យាក្រឹត្យភាពដើម្បីឆ្ពោះទៅចូលរួមNATO
|
រដ្ឋសភាអ៊ុយក្រែន (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៣ ធ្នូ ដោយមានសម្លេងគាំទ្រចំនួន៣០៣ រដ្ឋសភាអ៊ុយក្រែន
បានអនុម័តលើពង្រាងច្បាប់ស្ដីពីការលុបចោលបទបញ្ញត្តិក្រៅសម្ព័ន្ធភាពយោធា
របស់ប្រទេសនេះ បើកផ្លូវសំរាប់លទ្ធភាពចូលរូមសម្ព័ន្ធភាពយោធាដូចជាអង្គការ
សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅពេលអនាគតសំដៅបង្កើនតួនាទីរបស់
អ៊ុយក្រែនក្នុងកិច្ចការពារជាតិនិងសន្តិសុខ។អ្នកនិព័ន្ធពង្រាងច្បាប់នេះ ប្រធានា
ធិបតីអ៊ុយក្រែនលោក Petro Poroshenko បានឲ្យដឹងថា បញ្ហាចូលរួម NATO នឹង
មិនត្រូវបានដាក់ចេញភ្លាមមួយរំពេចនោះទេ ប៉ុន្តែរដ្ឋអំណាច Kiev នឹងចាប់ផ្ដើម
អនុវត្តរាល់បទដ្ឋាននិងស្តង់ដាតាមប្រទេសនានាដែលកំពុងនៅក្នុងដំណើរការ
សមាហរណកម្មក្នុង NATO។លោក Poroshenko ក៏បានជឿជាក់ថា សេចក្ដីសំរាច
ចិត្តស្ដីពីការចូលរួមឬមិនចូលរួម NATO នឹងត្រូវបានដាក់ចេញតាមរយៈ ការស្ទង់
មតិប្រជាជននៅអ៊ុយក្រែនសិន៕