អ៊ុយក្រែនវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមអំពីប្រធានបទពិភាក្សានៅអង្គការសហប្រជាជាតិ
(VOVWORLD) - នាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តី ការបរទេសអ៊ុយក្រែនលោក Sergiy Kyslytsia បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវ យ៉កនៃសហរដ្ឋអាមេរិក។
អនុរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Sergiy Kyslytsia បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ UN) |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា៖ អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសខ្លួន លោក Sergiy Kyslytsia បានចូលរួមសម័យពិភាក្សាបើកចំហ ដោយប្រធានបទ “ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក្នុងការ ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” ក្រោមអធិបតីភាពរបស់ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។
អនុរដ្ឋមន្ត្រី លោក Kyslytsia បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀត ណាមក្នុងកិច្ចពិភាក្សាស្ដីពីសារៈសំខាន់នៃការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងអនុរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Sergiy Kyslytsia បានពិភាក្សាអំពីយថាទស្សន៍ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ព្រមទាំង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិដទៃទៀត៕