អ៊ុយក្រែនអនុម័តច្បាប់អំពីបែបបទពិសេសសំរាប់តំបន់ភាគខាងកើត


អ៊ុយក្រែនអនុម័តច្បាប់អំពីបែបបទពិសេសសំរាប់តំបន់ភាគខាងកើត - ảnh 1
អ៊ុយក្រែនអនុម័តច្បាប់អំពីបែបបទពិសេសសំរាប់តំបន់ភាគខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ មិនា រដ្ឋសភាអ៊ុយក្រែនបានឲ្យដឹងថា៖ ប្រធានរដ្ឋសភា
នៃប្រទេសនេះ លោក Vladimir Groisman ទើបនឹងអនុម័តលើច្បាប់ស្តីពីបែបទ ពិសេសសំរាប់តំបន់មួយចំនួននៅខេត្ត Donetsk និងខេត្ត Lugansk។ ទន្ទឹមឹនងនោះ រដ្ឋសភាអ៊ុយក្រែនក៏បានប្រកាសទីកន្លែងជាក់ស្តែងចំនួន ៨៥ ដែលស្ថិតតាម
បណ្តោយខ្សែព្រំដែនរវាងអ៊ុយក្រែននិងតំបន់មានបែបបទពិសេសភាគខាងកើត
នៃប្រទេសនេះ ផងដែរ។ ចតាមរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន ច្បាប់ពោលខាងលើ
នឹងមានសុពលភាព ចាប់ពីថ្ងៃទី ២១ មិនា តទៅ។ ប៉ុន្តែ ចំណុចខ្វែងគំនិតក្នុងច្បាប់
នេះគឺរបៀបហៅបណ្ដាតំបន់ពោលខាងលើថាជា “តំបន់ទន្ទ្រានកាន់កាប់” និង
បែបបទពិសេសសំរាប់បណ្ដាតំបន់នេះអនុវត្តតែនៅពេលណារាល់កំលាំងប្រឆាំង
ចាកចេញពីតំបន់នេះនិងអ៊ុយក្រែនស្តារការត្រួតពិនិត្យនៅទីនេះឡើងវិញទាំង
ស្រុង។ រួមជាមួយច្បាប់ពោលខាងលើ រដ្ឋសភាអ៊ុយក្រែនក៏បានអនុម័តលើ
សំណើររបស់ប្រធានាធិបតី Petro Poroshenko អំពីការដាក់ពង្រាយកំលាំង
រក្សាសន្តិភាពអន្តរជាតិលើតំបន់ដែនដីនៃប្រទេសនេះដែលត្រូវបានដាក់ជូន
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងក្រុមប្រឹក្សារសហភាពអឺរ៉ុប (EK)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ