អ៊ុយក្រែនអំពាវនាវឲ្យ អ.ស.ប. ដាក់ពង្រាយតំលាំងរក្សាសន្តិភាពអន្តរជាតិនៅ Donbass


អ៊ុយក្រែនអំពាវនាវឲ្យ អ.ស.ប. ដាក់ពង្រាយតំលាំងរក្សាសន្តិភាពអន្តរជាតិនៅ Donbass  - ảnh 1
អ៊ុយក្រែនអំពាវនាវឲ្យ អ.ស.ប. ដាក់ពង្រាយតំលាំងរក្សាសន្តិភាពអន្តរជាតិនៅ Donbass
(Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ លេខាធិការក្រុមប្រឹក្សារសន្តិសុខនិងការពារជា
​អ៊ុយក្រែន លោក Oleksandr Turchynov បានឲ្យដឹងថា៖ អ៊ុយក្រែនមានគោលបំណង
ថា៖ អ.ស.ប. និង EU បញ្ជូនកងកំលាំងរក្សាសន្តិភាពនិងសន្តិសុខទៅកាន់តំបន់ភាគ ខាងកើតនៃប្រទេសនេះ។ តាមលោក Turchynov ថា៖ ក្រសួងការបរទេសអ៊ុយក្រែន បានរៀបចំឯកសារអំពីបញ្ហានេះដាក់ជូន​ អ.ស.ប. និង EU ហើយសង្ឃឹមថា៖ រដ្ឋសភាអ៊ុយក្រែននឹងអនុម័តលើបណ្ដាឯកសារនេះ។ មុននោះ ថ្លែងមតិនៅកិច្ច
ប្រជុំនៃ ក្រុមប្រឹក្សារសន្តិសុខនិងការពារជាតិអ៊ុយក្រែន (NSDC) ប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko បានឲ្យដឹងថា៖ កងកំលាំងរក្សារសន្តិសុខ
ពោលខាងលើ នឹងស្ថិតក្រោមការបញ្ជាណែនាំរបស់ក្រុមប្រឹកស្សារសន្តិសុខ
អ.ស.ប។ លោក Poroshenko បានចាត់ទុកថា៖ នេះគឺជាវិធានការសមស្របនិង
មានប្រសិទ្ធភាពបំផុត ដើម្បីធានាសន្តិសុខនាបច្ចុប្បន្ន។ លោក Poroshenko ក៏
បានស្នើរឲ្យ NSDC ពិនិត្យមើលឡើងវិញការធ្វើវិសោធនកម្មច្បាប់ស្តីអំពីស្ថាន
ភាពសង្គ្រាមនិងការធ្វើសមយុទ្ធរួម ពហុភាគីលើតំបន់ដែនដីអ៊ុយក្រែន។នាថ្ងៃ
ដដែល មជ្ឈដ្ឋានមេបញ្ជការអនុយោធា ដែលគាំទ្ររដ្ឋាភិបាលអ៊ុយក្រែនបានឲ្យ
ដឹងថា៖ កងទ័ពរដ្ឋាភិបាលបានចាប់ផ្តើមដកចេញពីទីក្រុង  Debaltsevo (ភាគខាង
កើតអ៊ុយក្រែន) ដែលកំលាំងប្រឆាំងកំពុងហ៊ុំព័ទ្ធ។  នាថ្ងៃទី​ ១៨ កុម្ភៈ ក្រសួងការ
ពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk (DPR) បានចាប់ផ្តើម
អនុវត្តមាត្រាទី ២ ក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk គឺដក អាវុធធនធ្ងន់ចេញពីតំបន់
ខ្សែព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ