អ៊ុយគ្រែនបានចាប់ផ្ដើម បណ្ដាការចរចារ ជាមួយ អឺរ៉ុបអំពិការផ្គត់ផ្គង់ឧស្ម័តដុត

ថ្ងៃទី ១៩មិនា កាសែត  “អាជីវករអ៊ុយគ្រែន” ​បានដកស្រង់ចុះ​ផ្សាយ​ព័តមាន​ពី ក្រសួងថាមពល នៃប្រទេសនេះអោយដឹងថា៖ អ៊ុយគ្រែនបានចាប់ផ្ដើម បណ្ដាការចរចារ ជាមួយទួរគី រូម៉ានី និងអាលឺម៉ង់អំពិការផ្គត់ផ្គង់ឧស្ម័តដុត។ តាមនោះ អ៊ុយគ្រែនមានគំរោងទិញឧស្ម័ន Gas ចំនួនពី ២ដល់៣លាន  ៥០ ហ្មឹន  m3 របស់ប្រទេសនិមួយៗក្នុងមួយឆ្នាំ។ ប្រធានក្រុមប្រឹក្សារធុរកិច្ច ក្រុមហ៊ុន  Naftogaz  Ukraine លោក Epgheni Bakulin បានប្រកាស  នាថ្ងៃទី 17​មិនាថា៖ក្រុមហ៊ុននេះ មានគំរោងទិញ ឧស្ម័ន Gas របស់អឺរ៉ុប​ ចំនួនជិត​10 ​​ពាន់​​លាន m3  ស្មើនឹង ១/៣ នៃបរិមាណ ឧស្ម័ន Gas នាំចូលរបស់អ៊ុយគ្រែន។ ​

អ៊ុយគ្រែនបានចាប់ផ្ដើម បណ្ដាការចរចារ ជាមួយ អឺរ៉ុបអំពិការផ្គត់ផ្គង់ឧស្ម័តដុត - ảnh 1
បំពង់ឧស្ម័ននៅអ៊ុយគ្រែន(http://www.vietnamplus.vn)

មុននោះ គណះកម្មាធិការថ្នាក់ដឹកនាំអ៊ុយគ្រែនមិនប្រកាសដូច្នេះ អំពីការទិញ​ឧស្ម័នGasជាមួយបរិមាណច្រើនបែបនេះ ជាមួយរុស្ស៊ីទេ។ លោក  Epgheni Bakulin ​ក៏បានអោយដឹងដែរថា៖ នាបច្ចុប្បន្ន តំលៃ ឧស្ម័ន Gas នៅទ្វីបអឺរ៉ុប ​ទាបជាង​តំលៃដែលបានចុះហត្ថលេខាលើកិច្ចសន្យា រវាង Naftogaz ជាមួយ Gazprom របស់រុស្ស៊ី ស្មើនឹង ៣០-៤០ USD/ 1.000 m3

ប្រតិកម្មទៅវិញ

ផ្សេងៗ