អ៊ីរ៉ាក់៖ កុមារចំនួន ៦ សែននាក់កំពុងជាប់គាំងនៅទីក្រុង Mosul
|
អ៊ីរ៉ាក់៖ កុមារចំនួន ៦ សែននាក់កំពុងជាប់គាំងនៅទីក្រុង Mosul (VNA) |
(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា អង្គការជួយសង្គ្រោះកុមារ (STC) បានឲ្យដឹងថា៖
នាបច្ចុប្បន្ន មានកុមារចំនួន ៦ សែននាក់កំពុងជាប់គាំងនៅទីក្រុង Mosul
ដោយសារ បណ្ដាជនប្រដាប់អាវុធនៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កំពុង
ទន្ទ្រានកាន់កាប់មួយផ្នែកទីក្រុងនេះ ព្រមទាំង អំពាវនាវឲ្យបើកចេញរបៀង
សុវត្ថិ ភាពដើម្បីរំដោះប្រជាពលរដ្ឋ ក្នុងពេលដែល កងកំលាំងសន្តិសុខអ៊ីរ៉ាក់
កំពុង ជំរុញយ៉ាងខ្លាំងយុទ្ធនាការដណ្តើមយកវិញទីក្រុង Mosul។ ក្នុងសេចក្តី
ប្រកាស មួយ STC បានសង្កត់ធ្ងន់ថា៖ នេះគឺជាពេលវេលាសម្រេចដើម្បីការ
ពារកុមារ ហើយបើកចេញខ្សែផ្លូវសុវត្ថិភាពដើម្បីអនុញ្ញាតឲ្យជនស៊ីវិលចំនួន
១ លាន ៥ សែននាក់ក្នុងនោះមានកុមារចំនួន ៦ សែននាក់ រួចផុតពីទីក្រុង
ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ IS៕