អ៊ីរ៉ាក់៖ ការវាយប្រហារដោយគ្រាប់បែកផ្ទួនៗនៅទីក្រុង Baghdad ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់
(VOVWORLD) -នាថ្ងៃទី ១៥ មករា នៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់បានកើតមានឡើងការ វាយប្រហារអត្តឃាតដោយគ្រាប់បែកជាផ្ទួនៗចំនួន ២ ដែលធ្វើឲ្យមនុស្សចំនួន ២៦ នាក់ត្រូវស្លាប់និង ៩០ នាក់ទៀតរងរបួស។
អ៊ីរ៉ាក់៖ ការវាយប្រហារដោយគ្រាប់បែកផ្ទួនៗនៅទីក្រុង Baghdad ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ |
(VOVworld) – នាថ្ងៃទី ១៥ មករា នៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់បានកើតមានឡើងការ វាយប្រហារអត្តឃាតដោយគ្រាប់បែកជាផ្ទួនៗចំនួន ២ ដែលធ្វើឲ្យមនុស្សចំនួន ២៦ នាក់ត្រូវស្លាប់និង ៩០ នាក់ទៀតរងរបួស។ នេះគឺជាការផ្ទុះគ្រាប់បែកថ្មីបំផុតនៅទីក្រុងនេះក្នុងអំឡុង ៣ ថ្ងៃកន្លងទៅ។ អ្នកនាំពាក្យនៃមេបញ្ជាការដ្ឋានយុទ្ធនាការរួម ឧត្តមសេនីយ៍ Saad Man al-Tayyaran បានឲ្យដឹងថា៖ ចំនួនជនរងគ្រោះអាចកើនឡើង។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានចេញបទបញ្ជាជាប់ខ្លួន បណ្ដាភេរវករសំរាប់កំលាំងសន្តិសុខយ៉ាងឆាប់រហ័ស៕