អ៊ីរ៉ាក់៖ មនុស្សចំនួន ១៣០ នាក់ត្រូវស្លាប់និងរងរបួសក្នុងការវាយប្រហារចំនួន ៤
|
អ៊ីរ៉ាក់៖ មនុស្សចំនួន ១៣០ នាក់ត្រូវស្លាប់និងរងរបួសក្នុងការវាយប្រហារចំនួន ៤ (Image: VNA) |
(VOVworld) – យ៉ាងតិចបំផុតមានមនុស្សចំនួន ៣៦ នាក់ត្រូវស្លាប់និង ១ រយនាក់រង
របួស ក្នុងការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅរដ្ឋធានី Baghdad របស់
អ៊ីរ៉ាក់ នាថ្ងៃទី ១៦ តុលា។ មជ្ឈដ្ឋានមន្ត្រីប៉ុលិសនិងសុខាភិបាលបានឲ្យដឹងថា៖
ការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តចំនួន ៤ ករណីបានកើតមានឡើង ក្នុងនោះមានការវាយប្រហារអត្តឃាតដោយគ្រាប់បែកមួយនិងការបាញ់កាំភ្លើង
ធំមួយទៀតដែលតម្រង់ទៅលើទីប្រជុំជនរបស់ជនឥស្លាម Shiite ភាគខាងជើង
រដ្ឋធានី Baghdad។ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើកទី ១ ទៅលើ
ប៉ូស្តមួយរបស់កងទ័ពអ៊ីរ៉ាក់នៅខ័ណ្ឌ Talbiya ភាគខាងជើងទីក្រុង Baghdad បាន
ធ្វើឲ្យមនុស្សចំនួន ៩ នាក់ត្រូវស្លាប់និង ២៣ នាក់ទៀតរងរបួស។ ការវាយប្រហារ
ដោយគ្រាប់បែកដាក់ក្នុងរថយន្តចំនួន ២ បានកើតមានឡើងដែលធ្វើឲ្យមនុស្ស
ចំនួន ១៦ នាក់ត្រូវស្លាប់និង ៣៥ នាក់រងរបួស។ ការបាញ់កាំភ្លើងទៅលើខ័ណ្ឌ
al-Shaoula របស់ជនឥស្លាម Shi’ite ក៏បានធ្វើឲ្យមនុស្សចំនួន ៥ នាក់ត្រូវស្លាប់និង
២១ នាក់ទៀតរងរបួស។ ជនរងគ្រោះសុទ្ធតែជាជនស៊ីវិលទាំងអស់៕