អ៊ីរ៉ាក់៖ រកឃើញសាកសពចំនួន ៤៧០ ពីក្នុងផ្នូរសមូហភាពនៅទីក្រុង Tikrit
|
អ៊ីរ៉ាក់៖ រកឃើញសាកសពចំនួន ៤៧០ ពីក្នុងផ្នូរសមូហភាពនៅទីក្រុង Tikrit (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ ឧសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ លោក
Adila Hammoud បានឲ្យដឹងថា៖ សមត្ថកិច្ចនៃប្រទេសនេះបានរកឃើញ
សាកសពចំនួន ៤៧០ នាក់នៅទីក្រុង Tikrit នាឆ្នាំ ២០១៤ ។ ថ្លែងមតិនៅ
សន្និសីទកាសែតនៅ រដ្ឋធានី Baghdad រដ្ឋមន្ត្រី Adila បានប្រកាសថា៖
សមត្ថកិច្ចបានរកឃើញផ្នូរ សមូហភាពចំនួន ៤ ដែលមានសាកសពចំនួន
៤ រយនាក់។ ជនរងគ្រោះនេះគឺជាទាហានរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលអង្គការ
រដ្ឋឥស្លាមស្វ័យប្រកាសបានសម្លាប់ នាឆ្នាំ ២០១៤។ នាបច្ចុប្បន្ន រដ្ឋអំណាច
អ៊ីរ៉ាក់កំពុងសហការជាមួយបណ្តាអង្គការបរទេសដំណើរការកំណត់ អត្តសញ្ញាណរបស់ជនរងគ្រោះទាំងនេះ៕