អ៊ីរ៉ាក់ អេហ្ស៊ីប និង ហ្សកដានី បង្កើនកិច្ចសហប្រតិបត្តិការត្រីភាគី
(VOVWORLD) - នាថ្ងៃទី ៤ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់បានចេញផ្សាយថា ថ្នាក់ដឹកនាំប្រទេសនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីលោក Sameh Shoukry និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្សកដានី (Jordan) លោក Ayman Al-Safadi បន្ទាប់ពីមន្ត្រីទាំងពីររូបនេះ បានចូលរួមកិច្ចប្រជុំត្រីភាគីជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Mohamed Ali El-Hakim នៅ Baghdad ។
រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីលោក Sameh Shoukry (រូបថត៖ vov.vn) |
លោក Barham Salih បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីប និងហ្សកដានីនៅវិមានប្រធានាធិបតី។ នៅក្នុងជំនួបនេះ លោក Salih បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរខាងលើនេះ អំពីវិធានការនានាសំដៅបង្កើនទំនាក់ទំនងរវាងបណ្តាប្រទេសអារ៉ាប់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយនយោបាយចំពោះវិបត្តិក្នុងតំបន់។ ថ្នាក់ដឹកនាំអ៊ីរ៉ាក់និងមន្ត្រីការទូតនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីការជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការស្តារឡើងវិញតំបន់នានាដែលត្រូវបានរំដោះចេញពីការកាន់កាប់របស់ខ្មាន់កាំភ្លើងចំណុះអង្គការរដ្ឋខឥស្លាមស្វ័យប្រកាស (IS) ផងដែរ៕