|
ទាហានអ៊ីរ៉ាក់ក្រោយពីដណ្ដើមមកវិញនូវការកាន់កាប់ទីប្រជុំជន Zankura ខេត្ត Anbar
នាថ្ងៃទី១៦ មិថុនា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៧ កក្កដា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរំដោះភូមិចំនួន៣
នៅជិតទីក្រុង Heet ខេត្ត Anbar ប៉ែកខាងលិចប្រទេសនេះ ខណៈដែល ពួកខ្មាន់កាំ
ភ្លើងរាប់សិបនាក់នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសត្រូវគំទិចក្នុងការវាយ
ប្រហារតាមជើងអាកាសរបស់កងទ័ពអ៊ីរ៉ាក់និងសម្ព័ន្ធភាពយោធាដឹកនាំដោយ
អាមេរិក។ក្នុងពេលនោះ នៅប៉ែកខាងជើងអ៊ីរ៉ាក់ សម្ព័ន្ធភាពយោធាពោលខាងលើ
ក៏បានវាយប្រហារតាមជើងអាកាសតម្រង់ទៅលើគោលដៅ IS ជាច្រើននៅទីក្រុង
Qayyara ហើយកំទិចខ្មាន់កាំភ្លើងយ៉ាងហោចណាស់១៤នាក់ ព្រមទាំងបំផ្លាញមធ្យោ
បាយប្រយុទ្ធនិងអាវុធយុទ្ធភ័ណ្ឌជាច្រើនរបស់អង្គការភេរវកម្មនេះ។នៅតំបន់
Hamam al-Alil នៅប៉ែកខាងត្បូងទីក្រុង Mosul ដែលជាកំពែងរបស់អង្គការ IS នោះ
យន្តហោះចម្បាំងនៃសម្ព័ន្ធភាពយោធាក៏បានវាយប្រហារទៅលើក្រុមរថយន្តមួយ
របស់ IS បំផ្លាញមធ្យោបាយចំនួន២និងកំទិចខ្មាន់កាំភ្លើង៨នាក់។ក្រៅពីនោះ យន្ត
ហោះចម្បាំងអ៊ីរ៉ាក់បានវាយប្រហារទៅលើមូលដ្ឋានជាច្រើនរបស់ IS នៅទីប្រជុំជន
Shirqat និង Hatra កំទិចខ្មាន់កាំភ្លើងរាប់សិបនាក់៕