អ៊ីរ៉ាក់៖ការបំផ្ទុះគ្រាប់បែកអត្តឃាតបណ្ដាលឲ្យមនុស្ស៩៥នាក់ស្លាប់

អ៊ីរ៉ាក់៖ការបំផ្ទុះគ្រាប់បែកអត្តឃាតបណ្ដាលឲ្យមនុស្ស៩៥នាក់ស្លាប់ - ảnh 1
កន្លែងហេតុការនៃបំផ្ទុះគ្រាប់បែកនៅ Karada ទីក្រុង បាដាដ កាលពីថ្ងៃទី៣ កក្កដា
(រូបថត៖Xinhua/TTXVN)

(VOVworld) - មនុស្សយ៉ាងហោចណាស់៣៥នាក់បានស្លាប់និង៦០នាក់ទៀតរង
របួសក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២​ ដែលកើតមានឡើងនារាត្រីថ្ងៃទី ៧
 កក្កដា តម្រង់ទៅលើមណ្ឌលប្រាង្គតម្កល់សពពិសិដ្ឋរបស់ជនអ៊ីស្លាមនិកាយ Shiite
នៅខេត្ត Salahudin ភាគកណ្ដាលអ៊ីរ៉ាក់។ប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងថា ពួក
ខ្មាន់កាំភ្លើងពាក់ឯកសណ្ឋានសឹកមួយក្រុមបានវាយឆ្មក់ប្រាង្គតម្លល់សព Saiyd
Mohammed នៅទីប្រជុំជន Balad មានចម្ងាយ៨០គីឡូម៉ែត្រពីរដ្ឋធានីបាដាដ ខណៈ
ដែលមុខសញ្ញា២នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រាង្គ តម្កល់សពនេះ។
កងកម្លាំងសន្តិសុខបានសង្គ្រោះក្រុមចំណាប់ខ្មាំងក្រោយពីការបះទង្គិចគ្នាដ៏
សាហាវ ព្រមទាំងកំទិចក្រុមឧទ្ទាមទាំងស្រុង។អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
បានបញ្ជាក់នូវការទទួលខុសត្រូវចំពោះរឿងហេតុពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ