អ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំង IS នៅប៉ែកខាងលិច

(VOVWORLD) -នាថ្ងៃទី ៣ ខែវិច្ឆិកា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំសំដៅវាយបណ្ដេញអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ចេញពីតំបន់នៅប៉ែកខាងលិចប្រទេសនេះ។ 
អ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំង IS នៅប៉ែកខាងលិច - ảnh 1 ប៉ូលីសអ៊ីរ៉ាក់យាមនៅទីក្រុង Muqdadiyah, Diyala ។ (រូបថត: AFP / TTXVN)

អ្នកនាំពាក្យបញ្ជាកាដ្ឋានបណ្ដាយុទ្ធនាការរួមអ៊ីរ៉ាក់ ឧត្តមសេនីយ៍ Yahya Rasoul បានឲ្យដឹងថា យុទ្ធនាការខាងលើគឺសំដៅវាយប្រហារលើក្រុម IS នៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយនៅតាមខេត្ត Salahudin, Nineveh និង Anbar។ បន្ទាប់មក កងកម្លាំងសន្តិសុខនឹងទៅកាន់ប៉េកខាងលិច ដើម្បីទៅកាន់ព្រំដែនស៊ីរី។ ដោយទទួលបានការគាំទ្រពីកងកម្លាំងយោធា Hashd Shaabi នោះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយនៅ វាលខ្សាច់អស់រយៈពេលជាច្រើនខែមកហើយ សំដៅធានាសន្តិសុខសម្រាប់តំបន់ព្រំដែនជាមួយស៊ីរី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ