អ៊ីរ៉ាក់ច្រានចោលព័ត៌មានព្យួរលិខិតអនុញ្ញាតការងាររបស់បុគ្គលិក Ericsson
(VOVWORLD) - "រាល់កិច្ចព្រមព្រៀង កិច្ចសន្យាទាំងអស់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់នឹងត្រូវបានគោរព ហើយគ្មានក្រុមហ៊ុនណាមួយត្រូវព្យួរលិខិតអនុញ្ញាតការងាររបស់បុគ្គលិក រួមទាំងក្រុមហ៊ុន Ericsson" ។
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនទូរគមនាគមន៍ Ericsson នៅទីក្រុង Stockholm ប្រទេសស៊ុយអែត។ រូបថត៖ AFP |
កាលពីម្សិលមិញ (ថ្ងៃទី ២១ ខែកក្កដា) ទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Farhad Alaadin បានបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់មិនព្យួរលិខិតអនុញាតការងាររបស់បុគ្គលិកក្រុមហ៊ុនបរទេស ក្នុងនោះមានក្រុមហ៊ុនទូរគមនាគមន៍ស៊ុយអែត Ericsson ផងដែរ។ លោក Alaadin បានលើកច្បាស់ថា "រាល់កិច្ចព្រមព្រៀង កិច្ចសន្យាទាំងអស់ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់នឹងត្រូវបានគោរព ហើយគ្មានក្រុមហ៊ុនណាមួយត្រូវព្យួរលិខិតអនុញ្ញាតការងាររបស់បុគ្គលិក រួមទាំងក្រុមហ៊ុន Ericsson" ។ សេចក្តីប្រកាសនេះបាននាំចេញបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ាក់បានរាយការណ៍កាលពីថ្ងៃទី ២០ ខែកក្កដាថា រដ្ឋាភិបាលអ៊ីរ៉ាក់បានព្យួរលិខិតអនុញ្ញាតការងាររបស់បុគ្គលិក Ericsson នៅអ៊ីរ៉ាក់ ហើយបានកោះហៅភារៈធារីប្រចាំនៅទីក្រុង Stockholm វិលត្រឡប់ទៅប្រទេសវិញ ដើម្បីប្រឆាំងជំទាស់នឹងការដុតគម្ពីរកូរ៉ាន ដែលបានគ្រោងទុកនៅស៊ុយអែត។
សកម្មភាពពោលខាងលើបានប្រព្រឹត្តិទៅបន្ទាប់ពីក្រុមបាតុករនៅស៊ុយអែតបានទាត់សៀវភៅដែលពួកគេហៅថាគម្ពីរកូរ៉ាន៕