អ៊ីរ៉ាក់ដណ្តើមកាន់កាប់ឡើងវិញតំបន់ជាច្រើនជំវិញក្រុង Ramadi ពីដៃពួក IS

អ៊ីរ៉ាក់ដណ្តើមកាន់កាប់ឡើងវិញតំបន់ជាច្រើនជំវិញក្រុង Ramadi ពីដៃពួក IS - ảnh 1
វិថីមួយនៅក្រុង Ramadi (រូបថតៈ​AP)


(VOVworld)-នាថ្ងៃទី៧តុលា កងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់ដណ្តើមបានការត្រួត ពិនិត្យឡើងវិញតំបន់មួយចំនួននៅភាគខាងជើង និងខាងលិចក្រុង Ramadi ខេត្ត
Anbar ពីដៃពួកឧទ្ទាម IS។ នេះជាផ្នែកមួយសិ្ថតក្នុងយុទ្ធនាការសំដៅរំដោះក្រុង
Ramadi ដែលត្រូវ IS ទន្ទ្រានកាន់កាប់នាខែឧសភាកន្លងទៅ។ តាមមេបញ្ជាការ
របស់យុទ្ធនាការថា កងកម្លាំងសន្តិសុខ រួមជាមួយក្រុមសេនាជនសម្ព័ន្ធភាព  
Hashd Shaabi និងបណ្តាយុទ្ធជន កុលសម្ព័ន្ធនិកាយ Sunni បានឈានចូលក្នុង
Ramadi ពីច្រើនទិស។​មជ្ឈដ្ឋានអ៊ីរ៉ាក់បានពិនិត្យថា ប្រសិនបើបណ្តា យុទ្ធនាការ
រក្សាបានល្បឿនដូច្នេះ រំពឹងថានឹងរំដោះបានក្រុង Ramadi នាចុងខែតុលានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ