អ៊ីរ៉ាក់ដោះលែងមនុស្សរាប់ពាន់នាក់ដែលត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារក្រោមដី របស់ IS

អ៊ីរ៉ាក់ដោះលែងមនុស្សរាប់ពាន់នាក់ដែលត្រូវចាប់ឃុំខ្លួនក្នុងពន្ធនាគារក្រោមដី របស់ IS - ảnh 1
ទាហានអ៊ីរ៉ាក់ក្នុងការប៉ះទង្គិចមួយប្រឆាំងក្រុម IS (រូបថត៖AFP)

(VOVworld) - មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់នាថ្ងៃទី២ មេសា បានឲ្យដឹងថា កងកម្លាំងសន្តិសុខ
ប្រទេសនេះបានរកឃើញពន្ធនាគារធំមួយនៅក្រោមដី ដែលកំពុងឃុំខ្លួនមនុស្ស
ចំនួន១ពាន់៥រយនាក់ក្នុងយុទ្ធនាការរំដោះទីប្រជុំជន Heet នៅខេត្តAnbar ពីការកាន់
កាប់របស់ក្រុមឧទ្ទាម IS។មុននោះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បាន ដណ្ដើមមកវិញនូវ
ការកាន់កាប់តំបន់មួយចំនួននៃទីប្រជុំជន Heet។ក្រោយពី ដណ្ដើមមកវិញនូវរដ្ឋធានី
 Ramadi នៃខេត្ត Anbar អ៊ីរ៉ាក់បានបើកយុទ្ធនាការ ដោយទ្រង់ទ្រាយធំសំដៅដណ្ដើម
មកវិញនូវទីប្រជុំជន Heet កាលពីពាក់កណ្ដាល ខែមិនាកន្លងទៅ។តាមការស្ថិតិ
របស់អ.ស.បថា គិតតាំងពីថ្ងៃទី១១ មិនាមក យុទ្ធនាការយោធានៅ Anbar បាន
បណ្ដាលឲ្យមនុស្សចំនួន៣៥ម៉ឺននាក់បាត់បង់ លំនៅដ្ឋាន។អ.ស.បនិងអង្គការ
ដៃគូផ្សេងៗបានអំពាវនាវឲ្យផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភក្នុងតំលៃ៨៦១លានដុល្លា
អាមេរិកសំរាប់ជូនប្រជាជនអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៦ ប៉ុន្តែ រហូតដល់ពេលនេះគ្រាន់
តែទទួលបាន៦៤លានដុល្លាអាមេរិកប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ