អ៊ីរ៉ាក់ដាស់តឿនទួរគីនិងអ៊ីរ៉ង់បិទច្រកទ្វារព្រំដែនជាមួយតំបន់ស្វយ័តជនជាតិ Kurd

(VOVWORLD) - នាថ្ងៃទី ៧ តុលា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ លោក Ahmed Mahjoub បានជូនដំណឹងថា៖ ក្រសួងនេះបានអំពាវនាវឲ្យទួរគីនិងអ៊ីរ៉ង់បិទច្រកទ្វារព្រំ ដែនជាមួយតំបន់ស្វយ័តរបស់ជានជាតិ Kurd នៅប៉ែកខាងជើងអ៊ីរ៉ាក់។ 
អ៊ីរ៉ាក់ដាស់តឿនទួរគីនិងអ៊ីរ៉ង់បិទច្រកទ្វារព្រំដែនជាមួយតំបន់ស្វយ័តជនជាតិ Kurd  - ảnh 1 អ៊ីរ៉ាក់ដាស់តឿនទួរគីនិងអ៊ីរ៉ង់បិទច្រកទ្វារព្រំដែនជាមួយតំបន់ស្វយ័តជនជាតិ Kurd 

(VOVworld) – នាថ្ងៃទី ៧ តុលា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ លោក Ahmed Mahjoub បានជូនដំណឹងថា៖ ក្រសួងនេះបានអំពាវនាវឲ្យទួរគីនិងអ៊ីរ៉ង់បិទច្រកទ្វារព្រំ ដែនជាមួយតំបន់ស្វយ័តរបស់ជានជាតិ Kurd នៅប៉ែកខាងជើងអ៊ីរ៉ាក់។ លោក Ahmed Mahjoub បានឲ្យដឹងថា៖ Baghdad បានផ្ញើលិខិតសំណូមពរជាផ្លូវការមួយទៅដល់ Ankara និង Tehran សំដៅដាស់តឿនភាគីនានាក្រៅពីការបិទទ្វារព្រំដែន ព្រមទាំង គាប្បីដាក់កំហិតទៅលើសកម្មភាពធ្វើអាជីវកម្មប្រេងឆៅជាមួយតំបន់នេះផងដែរ។ សំណូមពររបស់អ៊ីរ៉ាក់ត្រូវបាននាំចេញបន្ទាប់ពីតំបន់ស្វយ័តជានជាតិ Kurd នៅប៉ែក ខាងជើងប្រទេសនេះបានរៀបចំការបោះប្រជាមតិទាមទាឲ្យឯករាជ្យនាថ្ងៃទី ២៥ កញ្ញា កន្លងទៅ។ ទួគីនិងអ៊ីរ៉ង់សុទ្ធតែសម្តែងការព្រួយបារម្ភថា៖ ការបោះប្រជាមតិនេះ អាចបណ្ដាលឡើងចលនាបែកបាកក្នុងសហគមន៍ជន  Kurd នៅប្រទេសទាំងនេះ។ ដូច្នេះ ទោះបីជាគ្មានប្រវត្តិសាស្ត្រល្អប្រសើរក្នុងទំនាក់ទំនងជាមួយអ៊ីរ៉ាក់ក្តី ប៉ុន្តែ ទួរគីនិងអ៊ីរ៉ង់កំពុងស្វែងរកវិធានការសហការជាមួយរដ្ឋាភិបាលមជ្ឈឹមនៅ Baghdad ដើម្បីរាំងស្កាត់ប្រការនេះកើតមានឡើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ