អ៊ីរ៉ាក់ថ្កោលទោសការ​ប្រមាថគម្ពីរកូរ៉ាន

(VOVWORLD) - ក្រសួងការបរទេសអ៊ីរ៉ាក់កាលពីថ្ងៃទី ២៤ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងជំទាស់នឹងការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាននៅខាងក្រៅស្ថានទូតអ៊ីរ៉ាក់ប្រចាំនៅប្រទេសដាណឺម៉ាក។
អ៊ីរ៉ាក់ថ្កោលទោសការ​ប្រមាថគម្ពីរកូរ៉ាន - ảnh 1បាតុករដុតគម្ពីរកូរ៉ាននៅមុខស្ថានទូតអ៊ីរ៉ាក់នៅទីក្រុង Copenhagen។ រូបថត៖ Reuters

សេចក្តីប្រកាសនេះត្រូវបាននាំចេញ បន្ទាប់ពីបាតុករពីរនាក់មកពីក្រុមស្តាំនិយម Danske Patrioter ក្នុងប្រទេសដាណឺម៉ាកបានជាន់ឈ្លីហើយដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន និងមានអំពើប្រមាថទង់ជាតិអ៊ីរ៉ាក់នៅខាងក្រៅស្ថានទូតអ៊ីរ៉ាក់ប្រចាំនៅដាណឺម៉ាកនាព្រឹកថ្ងៃដដែល។

មុននោះ កាលពីថ្ងៃទី ២១ ខែកក្កដា ក្រុម Danske Patrioter ក៏បានបង្ហោះវីដេអូ បុរសម្នាក់បានប្រព្រឹត្តស្រដៀងគ្នានោះដែរ ដូចជាការដុតសៀវភៅមួយក្បាលដែលមើលទៅដូចជាគម្ពីរកូរ៉ាន និងប្រមាថទង់ជាតិអ៊ីរ៉ាក់នៅមុខស្ថានទូតអ៊ីរ៉ាក់នៅទីក្រុង Copenhagen បានធ្វើឱ្យសហគមន៍ឥស្លាមនៅអ៊ីរ៉ាក់មានការខឹងសម្បារយ៉ាងខ្លាំង។ កាលពីថ្ងៃទី ២២ ខែកក្កដា ក្រុមអ្នកតវ៉ារាប់រយនាក់បានព្យាយាមសម្រុកចូលតំបន់ Green Zone ដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងក្នុងរដ្ឋធានីបាកដាដ ជាទីស្នាក់ការនៃភ្នាក់ងាររដ្ឋាភិបាល និងស្ថានទូតបរទេសជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ