អ៊ីរ៉ាក់ថ្កោលទោសការវាយប្រហារតាមជើងអាកាសរបស់អាមេរិក ដែល​រំលោភ​បំពាន់លើអធិបតេយ្យភាពជាតិ

(VOVWORLD) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mustafa al-Kadhemi នៅថ្ងៃទី ២៨ ខែមិថុនា បានថ្កោលទោសការវាយប្រហារតាមជើងអាកាសរបស់សហរដ្ឋអាមេរិក ថាជាការរំលោភបំពានទាងកំរោលចំពោះអធិបតេយ្យភាពទឹកដី និងសន្តិសុខជាតិរបស់ប្រទេសនេះ។
អ៊ីរ៉ាក់ថ្កោលទោសការវាយប្រហារតាមជើងអាកាសរបស់អាមេរិក ដែល​រំលោភ​បំពាន់លើអធិបតេយ្យភាពជាតិ - ảnh 1ផ្សែងនិងធូលីហុយចេញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក

នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា យោធាអាមេរិកបានធ្វើការវាយប្រហារតាមជើងអាកាសទៅលើគោលដៅនានានៅតំបន់ព្រំដែន ស៊ីរី និងអ៊ីរ៉ាក់ - ជាទីកន្លែងប្រមូលផ្ដុំមូលដ្ឋានមួយចំនួន នៃបណ្ដាក្រុមប្រដាប់អាវុធ ដែលចាត់ទុកថា ត្រូវបាន អ៊ីរ៉ង់ជួយគាំទ្រ។ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ការវាយប្រហារតាមជើងអាកាសនេះត្រូវបានអនុវត្តន៍តាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក Joe Biden សំដៅតបតវិញការវាយប្រហារទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់។ ការវាយប្រហារតាមជើងអាកាសគឺសំដៅទៅលើគោលដៅចំនួនពីរនៅ ស៊ីរី និងគោលដៅមួយទៅលើអ៊ីរ៉ាក់។

សមាជិកចំនួន ៧ នាក់ នៃកងកម្លាំងជំរុញចលនាប្រជាជន អ៊ីរ៉ាក់ (PMF) ដែលត្រូវបានអ៊ីរ៉ង់ជួយគាំទ្រត្រូវស្លាប់។ ទន្ទឹមនឹងនេះមានសមាជិកមួយចំនួនទៀតត្រូវរងរបួស

ឃ្លាំងមួយកន្លែង និងមូលដ្ឋានប្រតិបត្តិការរបស់ PMF ត្រូវបានបំផ្លាញក្នុងការវាយប្រហារនេះ។ PMF បានប្រកាសថា នឹងតបតវិញចំពោះការវាយប្រហារតាមជើងអាកាសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ