អ៊ីរ៉ាក់និងលីប៊ីដណ្តើមមកវិញការត្រួតពិនិត្យនៅទីកន្លែងយុទ្ធសាស្ត្រពី IS
|
អ៊ីរ៉ាក់និងលីប៊ីដណ្តើមមកវិញការត្រួតពិនិត្យនៅទីកន្លែងយុទ្ធសាស្ត្រពី IS (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ ឧសភា បណ្ដាតំលាំងសន្តិសុខអ៊ីរ៉ាក់បានដណ្តើម
មកវិញ ការត្រួតពិនិត្យទីរួមខេត្តយុទ្ធសាស្ត្រ Rutbah ប៉ែកខាងលិចខេត្ត
Anbar ពីបាតដៃរបស់អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នាបច្ចុប្បន្ន
បណ្ដាកំលាំងសន្តិសុខកំពុងរាវរកនិងបំផ្លាញ ចោលគ្រាប់បែកមីននៅ
សេសសល់នៅទីរួមខេត្តនេះ។ នាថ្ងៃដដែល នៅលីប៊ី កំលាំង រដ្ឋាភិបាល
សម្របសម្រួលជាតិលីប៊ី (GNA) បានដណ្តើមមកវិញប៉ូស្តិសន្តិសុខសំខាន់
មួយ Abu Grain ប៉ែកខាងត្បូងទីក្រុង Misrata ពី IS ផងដែរ៕