អ៊ីរ៉ាក់និងអាមេរិកពិភាគ្សាអំពីផែនការកំចាត់ IS ចេញពីទីក្រុង Mosul

អ៊ីរ៉ាក់និងអាមេរិកពិភាគ្សាអំពីផែនការកំចាត់ IS ចេញពីទីក្រុង Mosul  - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider Al Abadi (រូបថត៖EPA/TTXVN)

(VOVworld) - ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានឲ្យដឹងថា នាថ្ងៃទី៣១
កក្កដា នៅរដ្ឋធានីបាដាដ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider Al Abadi បានជួបចរចារ
 ជាមួយប្រធានក្រុមប្រឹក្សាសេនាធិការធំនៃសម្ព័ន្ធភាពយោធាអាមេរិក ឧត្តមសេនីយ៍
 Joseph Dunford ស្ដីអំពីផែនការកំចាត់ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ចេញពី
ទីក្រុង Mosul។ភាគីទាំងពីរបានពិភាគ្សាអំពីការជំរុញកិច្ចសហប្រតិបតិ្តការរវាង
ប្រទេសទាំងពីរលើវិស័យហឹ្វកហ្វឺន ប្រដាប់អាវុធនិងផែនការរំដោះក្រុង Mosul។
Mosul ជាទីក្រុងចុងក្រោយដែលនៅស្ថិតក្រោមការកាន់កាប់របស់ IS នៅអ៊ីរ៉ាក់ ប៉ុ
ន្តែការដណ្ដើមមកវិញទីក្រុងនេះកំពុងជាការសាកល្បងធំមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ