អ៊ីរ៉ាក់បើកយុទ្ធនាការវាយកំទេច IS ដោយទ្រង់ទ្រាយធំ

(VOVWORLD) -យុទ្ធនាការវាយកំទេចត្រូវបានប្រតិបត្តិក្រោមការជួយឧបត្ថម្ភរបស់កងទ័ពជើងអាកាសអ៊ីរ៉ាក់និងអន្តរជាតិ កងទ័ពថ្មើរជើង រួមជាមួយបណ្ដាអង្គភាពនៃកងកម្លាំងយោធា Hashd Shaabi កាលពីព្រឹកថ្ងៃទី ៧ ខែក្កដា។ តាមគម្រោង យុទ្ធនាការនេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេលពី ២ ដល់ ៣ ថ្ងៃ។
អ៊ីរ៉ាក់បើកយុទ្ធនាការវាយកំទេច IS ដោយទ្រង់ទ្រាយធំ - ảnh 1 យុទ្ធនាការវាយកំទេច IS (រូបថត៖ vnanet.vn)

នាថ្ងៃទី ៧ ខែកក្កដា បណ្ដាកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបើកយុទ្ធនាការវាយកំទេច អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅតំបន់វាលខ្សាច់ និងលើភូមិសាស្ត្រដ៏គ្រោះថ្នាក់នៅបណ្ដាខេត្ត ដូចជា Anbar, Salahudin និង Nineveh រហូតដល់តំបន់ជាប់ស៊ីរី។

យុទ្ធនាការវាយកំទេចត្រូវបានប្រតិបត្តិក្រោមការជួយឧបត្ថម្ភរបស់កងទ័ពជើងអាកាសអ៊ីរ៉ាក់និងអន្តរជាតិ កងទ័ពថ្មើរជើង រួមជាមួយបណ្ដាអង្គភាពនៃកងកម្លាំងយោធា Hashd Shaabi កាលពីព្រឹកថ្ងៃទី ៧ ខែក្កដា។ តាមគម្រោង យុទ្ធនាការនេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេលពី ២ ដល់ ៣ ថ្ងៃ។

ក្នុងសេចក្ដីប្រកាសមួយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងជាមេបញ្ជាការកងទ័ពអ៊ីរ៉ាក់ លោក Adel Abdul Mahdi បានអះអាងថា បណ្ដាកងកម្លាំងសន្តិសុខនេះបានប្តេជ្ញាចិត្តកំទេច IS ដល់ ឫសគល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ