|
អ៊ីរ៉ាក់បើកយុទ្ធនាការវាយប្រហារ IS នៅ Tikrit (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៩សីហា នាយទាហានកងទ័ពជាន់ខ្ពស់អ៊ីរ៉ាក់បានឲ្យដឹង
ថា បណ្ដាកំលាំង រដ្ឋាភិបាលនិងកងទ័ពស្ម័គ្រចិត្តជន Shi’ite នៅប្រទេសនេះបាន
ដំណើរការយុទ្ធនាការធំៗសំដៅដណ្ដើមយកទីក្រុង Tikrit ឡើងវិញពីពួកឧទ្ទាម
Sunni ចំណុះអង្គការរដ្ឋឥស្លាម (IS)។ ទីក្រុង Tikrit ត្រូវធ្លាក់ក្នុងបាតដៃពួកឧទ្ទាម
IS ពីថ្ងៃទី១១មិថុនាក្នុងរលកវាយដណ្ដើមយកទីក្រុងសំខាន់ៗរបស់កំលាំងនេះ
តាំងពី២ខែមុននេះ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)
នាថ្ងៃទី១៩សីហាបានឲ្យដឹងថា Abdullah al Iraqi មេដឹកនាំមួយនាក់របស់ IS ត្រូវ
កម្ទេចនៅស៊ីរី។ ក្នុងពេលជាមួយគ្នានោះ ដើម្បីទប់ទល់នឹងស្ថានភាពកាន់តែធ្ងន់ធ្ងរ
នៅភាគខាងជើងអ៊ីរ៉ាក់ អគ្គស្នងការអង្គការសហប្រជាជាតិអំពីជនភៀសខ្លួន
(UNHCR) បានប្រកាសថា នឹងអនុវត្តយុទ្ធនាការណ៍ជួយឧបត្ថម្ភមានទ្រង់ទ្រាយធំៗ
សំរាប់ជនអ៊ីរ៉ាក់ចំនួន៥សែននាក់ដែលកំពុងរត់គេចពីបណ្ដាជនប្រដាប់អាវុធ IS។
នេះជាវគ្គជួយឧបត្ថម្ភមានទ្រង់ទ្រាយធំបំផុតរបស់អង្គការសហប្រជាជាតិតាំងពីពេល
IS ក្រោកឈរឡើងនិងបានដំណើរការក្នុងសប្ដាហ៍នេះ៕