អ៊ីរ៉ាក់បង្កើនការជួយឧបត្ថម្ភការតស៊ូប្រឆាំង IS នៅAnbar

អ៊ីរ៉ាក់បង្កើនការជួយឧបត្ថម្ភការតស៊ូប្រឆាំង IS នៅAnbar - ảnh 1
អ៊ីរ៉ាក់បង្កើនការជួយឧបត្ថម្ភការតស៊ូប្រឆាំង IS នៅAnbar

(VOV)_​ ក្រោយពី​ មន្ទីរបញ្ចកោណជូនដំណឹងអំពីផែនការ​ផ្តល់​អាវុធសំរាប់
បណ្ដាកុលសម្ព័ន្ធ​ឥស្លាម Sunni នៅអ៊ីរ៉ាក់ ដើម្បី​ឧបត្ថម្ភ​ការតស៊ូប្រឆាំងសកម្មជន​
រដ្ឋ​ឥស្លាម IS​ នៅខេត្ត Anbar​ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Al Abadi បានអំពាវនាវ
អោយបង្កើនការជួយ​ឧបត្ថម្ភពីកងទ័ពជើងអាកាស និងអាវុធសំរាប់បណ្ដាកងកម្លាំង
ប្រយុទ្ធនៅខេត្តនេះ។ ​ លោក Al Abadi បាន​ចេញបទបញ្ជាពោលខាងលើ ​បន្ទាប់
ពីពេលជួបប្រជុំជាមួយបណ្ដាសមាជិកមកពីក្រុមប្រឹក្សារខេត្ត Anbar នាយប់ថ្ងៃទី
២២ វិច្ឆិកា។ នាបច្ចុប្បន្ន IS កំពុងកាន់កាប់ទីក្រុង និងទីរួម​ខេត្តជាច្រើន នៅខេត្ត 
Anbar និងតំបន់ Ramadi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ