អ៊ីរ៉ាក់បដិសេធការចូលរួមរបស់ទួរគីក្នុងយុទ្ធនាការរំដោះទីក្រុង Mosul
|
អ៊ីរ៉ាក់បដិសេធការចូលរួមរបស់ទួរគីក្នុងយុទ្ធនាការរំដោះទីក្រុង Mosul (VNA) |
(VOVwolrd) – នាថ្ងៃទី ២២ តុលា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi
បានបដិសេធសំណើរពីរដ្ឋាភិបាលទួរគីស្តីពីការចូលរួមនៃប្រទេសនេះក្នុងយុទ្ធ
នាការរំដោះទីក្រុង Mosul ពីបាតដៃរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)
នៅអ៊ីរ៉ាក់។ ថ្លែងមតិនៅជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
លោក Ashton Carter នៅរដ្ឋធានី Baghdad នាយករដ្ឋមន្ត្រី Haider al Abadi
បានថ្លែង អំណរគុណចំពោះការផ្តើមគំនិតរបស់ទួរគី ប៉ុន្តែ សង្កត់ធ្ងន់ថា៖
យុទ្ធនាការរំដោះ ទីក្រុង Mosul គឺជាអ៊ីរ៉ាក់ផ្តើមឡើងនិងរៀបចំផែនការ។
ដោយហេតុនេះ កង កំលាំងរបស់អ៊ីរ៉ាក់នឹងជាកំលាំងស្នូលដែលពោរពេញទៅ
ដោយសមត្ថភាពដើម្បី រំដោះទីក្រុងនេះ មិនត្រូវការជំនួយពីភាគីទួរគីទេ។
នាថ្ងៃដដែល បណ្ដាកំលាំង សន្តិសុខអ៊ីរ៉ាក់ដណ្តើមមកវិញទីរួមខេត្តជិតនឹង
ទីក្រុង Mosul ពី IS៕