|
ប្រជាជនអ៊ីរ៉ាក់មកកាន់តំបន់សុវត្ថិភាពនៅ Subayat ក្រោយពីជម្លៀចេញពីទីក្រុង Fallujah
នាថ្ងៃទី១២ មិថុនា (រូបថត៖AFP/TTXVN) |
(VOVworld) - កងកម្លាំងសន្តិសុខអ៊ីរ៉ាក់នាថ្ងៃទី២៩ មិថុនា បានរំដោះបន្ថែមតំបន់
ជាច្រើននៅខេត្ត Salahudin ពីកាន់ទន្ទ្រានកាន់កាប់របស់អង្គការដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាស ក្នុងក្របខណ្ឌយុទ្ធនាការដោយទ្រង់ទ្រាយធំសំដៅវាយបណ្ដេញពួក IS
ចេញពីទីក្រុង Mosul ដែលជាកំពែងរបស់អង្គការភេរវកម្មនេះនៅខេត្ត Nineveh ប៉ែក
ខាងជើងរដ្ឋធានីបាដាដ។អ្នកដឹកនាំក្រុមប្រឹក្សាខេត្ត Salahudin លោក Ahmed al-
Kraiym បានអំពាវនាវឲ្យរដ្ឋអំណាចកណ្ដាលនិងអង្គការអន្តរ ជាតិផ្ដល់ជំនួយសំរាប់
ប្រជាជនរាប់ពាន់នាក់នៃខេត្ត Salahudin ដែល កំពុងត្រូវជម្លៀសចេញពីផ្ទះ។យុទ្ធ
នាការនានានៅខេត្ត Salahudin ជាចំណែក មួយក្នុងយុទ្ធនាការដោយទ្រង់ទ្រាយ
ធំសំដៅរំដោះតំបន់ប៉ែកខាងត្បូង Mosul ឆ្ពោះទៅការហ៊ុំព័ទ្ធ Mosul ពីប៉ែកខាងត្បូង
និងប៉ែកខាងលិចមុនពេលវាយប្រហារ ទៅលើកំពែងនេះរបស់ IS៕