អ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពល ក្នុងទឹកប្រាក់ចំនួន ៥៣ ពាន់លានដុល្លារអាមេរិកជាមួយសហរដ្ឋអាមេរិកនិងចិន
(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានឲ្យដឹងថាប្រទេសអ៊ីរ៉ាក់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន ៥៣ ពាន់លានដុល្លារអាមេរិកជាមួយសម្ព័ន្ធក្រុមហ៊ុនរបស់អាមេរិក Exxon Mobil និង PetroChina របស់ប្រទេសចិន ដើម្បីបង្កើនទិន្នផលប្រេងរបស់ប្រទេសនេះ។
អណ្តុងប្រេងរ៉ែ Nahr Bin Umar |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបប្រចាំសប្តាហ៍ជាមួយគណៈរដ្ឋ មន្ត្រីអ៊ីរ៉ាក់ លោក Mahdi បានមានប្រសាសន៍ថា រដ្ឋាភិបាលអ៊ីរ៉ាក់ "បានជួយឧបត្ថម្ភគាំទ្រដល់ក្រសួងប្រេងឧស្ម័ន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធក្រុមហ៊ុន Exxon Mobil និង PetroChina ដែលមានទឹកប្រាក់ចំនួន ៥៣ ពាន់លានដុល្លារអាមេរិក ហើយនេះគឺជាគម្រោងដ៏ធំផងដែរ"។ ដូច្នោះហើយ គម្រោងនេះ "ជាប់ពាក់ព័ន្ធនឹងការបូមទឹកសមុទ្រចូលទៅក្នុងអណ្ដូងប្រេងឧស្ម័ននៅអ៊ីរ៉ាក់ ព្រមទាំងបង្កើនទិន្នផលប្រេងរ៉ែនៅអណ្តុងប្រេងរ៉ែ Nahr Bin Umar និង Artawi ពី ១00.000 ទៅ ១២៥.000 ធុងក្នុងមួយថ្ងៃ ហើយនាបច្ចុប្បន្ននេះវាកើនឡើងដល់ទៅ ៥00.000 ធុងក្នុងមួយថ្ងៃ ។ លោកបានអះអាងថា គម្រោងនេះនឹងបង្កើតរាប់ម៉ឺនការងារធ្វើ ហើយប្រទេសនេះនឹងរកបានប្រមាណ ៤00 ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៣០ ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមានផងដែរ៕