អ៊ីរ៉ាក់បានប្រកាសថា កងកម្លាំងប្រយុទ្ធអន្តរជាតិ ជិតនឹងដកខ្លួនចេញពីប្រទេសនេះ
(VOVWORLD) - នៅថ្ងៃទី២២ ខែធ្នូ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថា កងកម្លាំងប្រយុទ្ធនៃសម្ព័ន្ធភាពអន្តរជាតិនឹងដកខ្លួនទាំងអស់ចេញពីប្រទេសនេះ។
អ្នកនាំពាក្យនៃបញ្ជាការដ្ឋានប្រតិបត្តិការរួមអ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ត្រី Tahsin al-Khafaji។( រូបថត៖ ina.iq ) |
អ្នកនាំពាក្យនៃបញ្ជាការដ្ឋានប្រតិបត្តិការរួមអ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ត្រី Tahsin al-Khafaji បានឲ្យដឹងថា ជំហានវាយតម្លៃ និងត្រួតពិនិត្យការដកកម្លាំងប្រយុទ្ធចេញពីមូលដ្ឋានទាំងអស់ កំពុងបានអនុវត្ត ដោយមានការសង្កេតឃើញរបស់ប្រព័ន្ធផ្សព្វផ្សាយនានា។
ភាគីពាក់ព័ន្ធទាំងអស់ទទួលបានកិច្ចព្រមព្រៀងនេះ ហើយទីប្រឹក្សាដែលនៅសេសសល់នៅមូលដ្ឋានទ័ពជើងអាកាស Ain al-Assad មិនលើសពី ៩ នាក់ទេ។ អាជ្ញាធរអ៊ីរ៉ាក់បានចង្អុលបង្ហាញថា ភារកិច្ចចម្បងរបស់ទីប្រឹក្សាទាំងនេះ គឺគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជួយគាំទ្រតាមផ្លូវអាកាសប្រសិនបើចាំបាច់៕