អ៊ីរ៉ាក់បំផុសយុទ្ធនាការរំដោះទីក្រុង Mosul
|
អ៊ីរ៉ាក់បំផុសយុទ្ធនាការរំដោះទីក្រុង Mosul (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ១៧ តុលា នាយករដ្ឋមន្ត្រីនិងជាមេបញ្ជាបណ្ដា
កំលាំងប្រដាប់អាវុធអ៊ីរ៉ាក់ លោក Haider al Abadi បានប្រកាសចាប់ផ្តើម
បណ្ដា យុទ្ធនាការដណ្តើមមកវិញការត្រួតត្រាទីក្រុង Mosul ប៉ែកខាងជើង
ប្រទេសនេះ ពីបាតដៃរបស់អង្គការរដ្ឋឥស្លាមស្រ័យប្រកាស (IS)។ ថ្លែងមតិ
នៅកាណាល់ ទូរទស្សន៍ជាតិ លោក Abadi បានឲ្យដឹងថា៖ កំលាំងដឹកនាំ
យុទ្ធនាការរំដោះ ទីក្រុង Mosul គឺកងទ័ពអ៊ីរ៉ាក់រួមជាមួយកំលាំងប៉ូលីស
ជាតិ។ ក្នុងពេលនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាន
ប្រកាសនាថ្ងៃទី ១៦ តុលា ថា៖ កំលាំងប្រឆាំងនៅស៊ីរីដែលទួរគីជួយ
ឧបត្ថម្ភបានដណ្តើមមកវិញការត្រួតត្រាទីរួមខេត្ត Dabiq ប៉ែកខាងជើង
ស៊ីរីពី IS។ ប្រភពព័ត៌មានបានអះអាងថា៖ កំលាំង នេះក៏រំដោះបានទីរួម
ខេត្តជិតខាង Sarwan ផងដែរ។ ក្រុម Sultan Murad ដែលជាសាខាមួយ
នៃកំលាំងប្រឆាំងកងទ័ពសេរីភាពស៊ីរី (FSA) បានទទួលស្គាល់ព័ត៌មាន
ពោលខាងលើ។ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ទួរគីបានឲ្យដឹង
ថា៖ ការប៉ះទង្គិចនាថ្ងៃទី ១៥ តុលា កន្លងទៅបានធ្វើឲ្យជនប្រដាប់អាវុធ
នៃកំលាំងប្រឆាំងនៅស៊ីរីចំនួន ៩ នាក់ត្រូវស្លាប់និង ២៨ នាក់ទៀតរង
របួស៕