អ៊ីរ៉ាក់ប្រកាសបញ្ចប់សង្គ្រាមប្រឆាំង IS

(VOVWORLD) - ក្រោយរយៈពេល៣ឆ្នាំអនុវត្តយុទ្ធនាការ នាថ្ងៃទី៩ ធ្នូ អ៊ីរ៉ាក់បានប្រកាសជា ផ្លូវការថា សង្គ្រាមប្រឆាំងក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានបញ្ចប់ហើយ ក្រោយពីកងកម្លាំងសន្តិសុខដណ្ដើម យកវិញតំបន់ដែនដីនានាដែលអង្គការ ភេរវកម្មនេះទន្ទ្រានកាន់កាប់ មុននេះ។
អ៊ីរ៉ាក់ប្រកាសបញ្ចប់សង្គ្រាមប្រឆាំង IS - ảnh 1កងកម្លាំងស៊ីរីចូលរួមប្រយុទ្ធប្រឆាំង IS នៅអ៊ីរ៉ាក់ ថ្ងៃទី២០ វិច្ឆិកា (រូបថត៖ AFP/TTXVN)

 ជ័យជំនេះចំពោះមុខ IS អាចចាត់ទុកថា ជាជ័យជំនះរបស់អ៊ីរ៉ាក់និយាយដោយឡែកនិងការខំប្រឹង ប្រែងប្រឆាំងភេរវកម្មអន្តរជាតិនិយាយរួម។ អញ្ជើញថ្លែងមតិលើទូរទស្សន៍ជាតិ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានអបអរសាទរកងទ័ពនិងប្រជាជនអ៊ីរ៉ាក់។ លោកអះអាងថា សុបិនសេរី ភាព បានក្លាយទៅជាការពិត។ ក្រោយពីសេចក្ដីជូនដំណឹងរបស់នាយករដ្ឋមន្រ្តីលោក Haider al-Abani ប្រទេសជាច្រើនបានឡើងសម្លេងអបអរសាទរជ័យជំនះរបស់អ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ