អ៊ីរ៉ាក់ប្រកាសរបាយការណ៍បឋមអំពីការធ្វើឃាតបរាជ័យលោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi
(VOVWORLD) - នៅថ្ងៃទី២៩ ខែវិច្ឆិកា អ៊ីរ៉ាក់បានប្រកាសរបាយការណ៍ បឋមអំពីការស៊ើបអង្កេត ករណីធ្វើឃាតបរាជ័យសំដៅទៅលើលោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi កាល ពីដើមសប្ដាហ៍នេះ។
យានយន្តត្រូវបំផ្លាញដោយការវាយប្រហារដោយដ្រូនសំដៅទៅលើផ្ទះវីឡារបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhimi កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN) |
ថ្លែងទៅកាន់សារព័ត៌មាន ទីប្រឹក្សាសន្តិសុខជាតិ លោក Qasim al-Araji បានឲ្យ ដឹងថា ខ្សែវីដេអូដែលថតរូបភាពពាក់ព័ន្ធ បានបង្ហាញឲ្យឃើញថា ការធ្វើឃាត នេះត្រូវបានអនុវត្តន៍ដោយដ្រូន២ គ្រឿង ក្នុងនោះ ដ្រូន១គ្រឿងបានទម្លាក់គ្រាប់បែក ចុះមកលើផ្ទះវីឡារបស់លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi ខណៈដែលដ្រូនមួយ គ្រឿងនៅសេសសល់ មិនត្រូវបានបង្ហាញនៅក្នុងខ្សែវីដេអូទេ ពីព្រោះវាត្រូវជាប់គាំង នៅពេលបំលាស់ទី ហើយស្ថិតនៅចម្ងាយឆ្ងាយពីគោលដៅវាយប្រហារ។ គ្រាប់បែក ធ្វើដោយដៃចំនួន២គ្រាប់បានធ្លាក់ចំនៅលើបរិវេណផ្ទះវីឡារបស់លោកនាយករដ្ឋមន្ត្រី ក្នុងនោះគ្រាប់បែកមួយបានផ្ទុះនៅលើទីធ្លា ហើយគ្រាប់បែកមួយទៀតធ្លាក់ចំ លើដំបូល ផ្ទះប៉ុន្តែមិនផ្ទុះឡើយ។
មុននោះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi ក៏ បានរួចផុតពីសេចក្ដីស្លាប់ ក្នុងឧបាយកលធ្វើឃាតដោយដ្រូនប្រដាប់អាវុធសំដៅទៅ លើផ្ទះវីឡារបស់លោកនៅតំបន់ខៀវ រដ្ឋធានីបាដាដ ដែលជាទីកន្លែងស្ថិតនៅក្រោម ការគ្រប់គ្រងសន្តិសុខដ៏តឹងរឹង។ ស្ថាប័នសន្តិសុខអ៊ីរ៉ាក់បានកំណត់អត្តសញ្ញាណជន ដៃដល់នៃករណីធ្វើឃាតបរាជ័យនេះ ហើយសន្យាថានឹងនាំយកមុខសញ្ញាទៅជំនុំជម្រះ៕