អ៊ីរ៉ាក់ប្រឆាំងជំទាស់ការវាយប្រហារតាមអាកាសរបស់អាមេរិកលើទឹកដីរបស់ខ្លួន

(VOVWORLD) - ក្នុងសេចក្តីប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កើនភាពតានតឹង រំលោភបំពានលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និងធ្វើឱ្យចុះខ្សោយដំណើរការសហប្រតិបត្តិការក្នុងរយៈពេលជាច្រើនឆ្នាំរវាងទីក្រុងបាកដាដ និងទីក្រុងវ៉ាស៊ីនតោន។
អ៊ីរ៉ាក់ប្រឆាំងជំទាស់ការវាយប្រហារតាមអាកាសរបស់អាមេរិកលើទឹកដីរបស់ខ្លួន - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Ain al-Asad ក្នុងខេត្ត Anbar ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ រូបថត៖ IRNA/TTXVN

នាថ្ងៃទី ២៤ ខែមករា អ៊ីរ៉ាក់បានប្រឆាំងជំទាស់រាល់ការវាយប្រហារជើងអាកាសរបស់សហរដ្ឋអាមេរិក ផ្តោតលើទីតាំងយោធានៅក្នុងប្រទេសនេះ ដោយចាត់ទុកថានេះគឺជាទង្វើរំលោភបំពានលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសអាស៊ីភាគនិរតី។ ក្នុងសេចក្តីប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កើនភាពតានតឹង រំលោភបំពានលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និងធ្វើឱ្យចុះខ្សោយដំណើរការសហប្រតិបត្តិការក្នុងរយៈពេលជាច្រើនឆ្នាំរវាងទីក្រុងបាកដាដ និងទីក្រុងវ៉ាស៊ីនតោន។

មុននេះ កាលពីថ្ងៃទី ២៣ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា កងកម្លាំងរបស់ប្រទេសនេះបានធ្វើការវាយប្រហារ “ចាំបាច់” សំដៅទៅលើទីតាំងចំនួន ៣ របស់ក្រុមប្រដាប់អាវុធ Ketaeb Hezbollah និងក្រុមផ្សេងទៀតនៅអ៊ីរ៉ាក់ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអាមេរិកដែលឈរជើងនៅភាគខាងលិចអ៊ីរ៉ាក់រងការវាយប្រហារដោយមីស៊ីលនិងគ្រាប់រ៉ុក្កែត។ លោក Lloyd Austin បានអះអាងថា សហរដ្ឋអាមេរិកគ្មានចេតនាបង្កើនជម្លោះក្នុងតំបន់ឡើយ ប៉ុន្តែបានត្រៀមខ្លួនជាស្រេច ចាត់វិធានការបន្ថែមដើម្បីការពារប្រជាជន និងមូលដ្ឋានរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ