អ៊ីរ៉ាក់រៀបចំសន្និសីទជានិមិត្តរូបអំពីការការផ្សះផ្សាក្នុងតំបន់

(VOVWORLD) -អង្គប្រជុំបានចេញសេចក្ដីប្រកាសមួយដោយសន្យាថាគាំទ្រស្ថិរភាព ការអភិវឌ្ឍ និងការស្ដារអ៊ីរ៉ាក់ឡើយវិញ  - ជាប្រទេសដែលទទួលរងការបំផ្លិចបំផ្លាញដោយជម្លោះ និងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្នុងរយៈពេលវែង។

នាថ្ងៃទី ២០ ខែមេសា ប្រមុខស្ថាប័ននីតិបញ្ញត្តិមកពីប្រទេស ទួរគី អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី ស៊ីរី និងគុយវ៉ែត ព្រមទាំងមន្ត្រីសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានចូលរួមសន្និសីទមួយមានលក្ខណៈនិមិត្តរូប នៅរដ្ឋធានី Baghdad នៃប្រទេសអ៊ីរ៉ាក់ដោយបង្ហាញនូវគោលបំណងធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួលក្នុងតំបន់របស់អ៊ីរ៉ាក់។ សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ១ ថ្ងៃ។

ក្រោយពីបញ្ចប់សន្និសីទនេះ អង្គប្រជុំបានចេញសេចក្ដីប្រកាសមួយដោយសន្យាថាគាំទ្រស្ថិរភាព ការអភិវឌ្ឍ និងការស្ដារអ៊ីរ៉ាក់ឡើយវិញ  - ជាប្រទេសដែលទទួលរងការបំផ្លិចបំផ្លាញដោយជម្លោះ និងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្នុងរយៈពេលវែង។ភាគីទាក់ទិននានាក៏បានបង្ហាញនូវជំហរជំទាស់នឹងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ាក់ ទោះបីជាអង្គប្រជុំភាគច្រើនគឺសុទ្ធតែមានផលប្រយោជន៍ខាងសេដ្ឋកិច្ច និងនយោបាយយ៉ាងជ្រាលជ្រៅនៅប្រទេសនេះក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ