អ៊ីរ៉ាក់វាយប្រហារតាមជើងអាកាសលើពួកឧទាមនៅស៊ីរី
(VOVWORLD) - នាថ្ងៃទី ២២ ខែមេសា ក្នុងការវាយប្រហារជើងអាកាសនានានៅប្រទេសស៊ីរី កងកម្លាំងអ៊ីរ៉ាក់ បានបាញ់ប្រហារសម្លាប់ភេរវជនចំនួន៣៦នាក់នៃអង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) ក្នុងនោះមានមាជិកជាន់ខ្ពស់មួយចំនួន។
អ៊ីរ៉ាក់វាយប្រហារតាមជើងអាកាសលើពួកឧទាមនៅស៊ីរី |
យន្តហោះប្រយុទ្ធប្រភេទ F-16 ពីរគ្រឿងបានបំផ្លាញផ្ទះមួយខ្នងនៅស៊ីរីខាងកើត ។ការវាយប្រហារជើងអាកាសត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែលប្រព្រឹត្តទៅ កិច្ចប្រជុំរបស់មេដឹកនាំ IS នានា។ ការវាយប្រហារតាម ជើងអាកាស ដោយមានការជួយគាំទ្រពីកងទ័ពចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។
គួរឲ្យបញ្ជាក់ថា ពួកខ្មាន់កាំភ្លើង IS ជាញឹកញាប់ឆក់យកឱកាសផ្លូវព្រំដែននេះ ដើម្បី អនុវត្តការងារភ័ស្តុភារ និង វាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់ផងដែរ៕