អ៊ីរ៉ាក់សន្យាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការស្ថិរភាពនៅមជ្ឈិមបូព៌ា

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បានអះអាងកាលពីថ្ងៃទី ៨ ខែមិថុនាថា ទីក្រុង Baghdad នឹងគាំទ្រលើកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្ថិរភាពនៅមជ្ឈឹមបូព៌ា ក្នុងបរិបទនៃភាពតានតឹងកាន់តែ កើនឡើងរវាងអ៊ីរ៉ង់និងអាមេរិក។

សុន្ទរកថារបស់នាយករដ្ឋមន្ត្រី Mahdi ត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ Heiko Maas និងគណៈប្រតិភូអមដំណើរដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ីរ៉ាក់។

យោងតាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថា នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាពីទំនាក់ទំនងទ្វេភាគីនិងភាពតានតឹងនៅមជ្ឈឹមបូព៌ា។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានសង្កត់ធ្ងន់ថា: “យើងខ្ញុំគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបម្រើដល់ស្ថេរភាពក្នុងតំបន់និងពិភពលោក ហើយយើងខ្ញុំក៏កំពុងសហការជាមួយសហភាពអឺរ៉ុបដើម្បីគោលដៅនេះផងដែរ”។

ចំណែកឯលោករដ្ឋមន្ត្រីការបរទេស Heiko Maas បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់អាល្លឺម៉ង់ ចំពោះសភាពការណ៍ក្នុងតំបន់ ហើយបានអះអាងពីផលប្រយោជន៍ដ៏ធំធេងរបស់ទីក្រុងប៊ែកឡាំងនៅក្នុងស្ថេរភាពរបស់មជ្ឈឹមបូព៌ាព្រមទាំងលើកឡើងពីគោលបំណងរបស់ខ្លួន នឹងធ្វើទស្សនកិច្ចនៅតេអេរ៉ង់ក្នុងប៉ុន្មានថ្ងៃខាងមុខដើម្បីពិភាក្សាអំពីបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ