អ៊ីរ៉ាក់អនុវត្តន៍ការវាយប្រហារជើងអាកាសតម្រង់លើទីតាំងរបស់ IS លើទឹកដីស៊ីរី

(VOVWORLD) -នាថ្ងៃទី ១៩ មេសា កងទ័ពជើងអាកាសរបស់អ៊ីរ៉ាក់បានអនុវត្តន៍ ការវាយប្រហារជើងអាកាសតម្រង់លើទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅលើទឹកដីស៊ីរី ដែលជាប់នឹងខ្សែព្រំដែនអ៊ីរ៉ាក់។
អ៊ីរ៉ាក់អនុវត្តន៍ការវាយប្រហារជើងអាកាសតម្រង់លើទីតាំងរបស់ IS លើទឹកដីស៊ីរី - ảnh 1 អ៊ីរ៉ាក់អនុវត្តន៍ការវាយប្រហារជើងអាកាសតម្រង់លើទីតាំងរបស់ IS លើទឹកដីស៊ីរី

ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃដដែល ខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Haider al-Abadi បានឲ្យដឹងថា៖ការវាយប្រហារជើងអាកាសពោលខាងលើ គឺតម្រង់លើកងកម្លាំងជីហាដ ដែលអនុវត្តន៍តាមបញ្ជារបស់នាយករដ្ឋមន្ត្រី លោក  Abadi។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងទ័ពអ៊ីរ៉ាក់ ឧត្តមសេនីយ៍ Yahya Rasool បានឲ្យដឹងថា៖ ការវាយប្រហារជើងអាកាសពោលខាងលើត្រូវបានប្រតិបត្តិដោយ សហការជាមួយរដ្ឋអំណាចប្រធានាធិបតីស៊ីរី លោក Bashar ar – Assad ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ