អ៊ីរ៉ាក់អ៊ីរ៉ង់អំពាវនាវអន្តរជាតិសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជនប្រដាប់អាវុធសង្គ្រាមឥស្លាម

អ៊ីរ៉ាក់អ៊ីរ៉ង់អំពាវនាវអន្តរជាតិសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជនប្រដាប់អាវុធសង្គ្រាមឥស្លាម - ảnh 1
ការ​សម្លាប់មនុស្សរបស់អង្គការរដ្ឋឥស្លាម (IS) (Reuters)


        Vovworld-នាថ្ងៃទី២៤សីហា អ៊ីរ៉ាក់បានអំពាវនាវការជួយឧបត្ថម្ភបន្ទាន់​របស់អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជនប្រដាប់អាវុធសង្គ្រាមឥស្លាមក្នុង​កាលៈ
ទេសៈដែលអង្គការរដ្ឋឥស្លាម (IS) ស្វ័យប្រកាសដណ្ដើមបានដំបន់ដ៏​ទូលាយ
នៃប្រទេសនេះនិងប្រទេសស៊ីរី។​ថ្លែងមតិនៅសន្និសីទកាសែតរួម​ជាមួយ​សម
ភាគីអ៊ីរ៉ង់លោក Mohammed Javad Zaif នៅទីក្រុង Baghdad រដ្ឋមន្ត្រីអ៊ីរ៉ាក់​លោក
Hoshyar Zebari បានសង្កត់ធ្ងន់ថា ប្រទេសនេះត្រូវការជួយឧបត្ថម្ភ​របស់​ជន
គ្រប់រូបនិងកំលាំងទាំងអស់សំដៅប្រយុទ្ធប្រឆាំងភេរវកម្ម។ រីឯរដ្ឋមន្ត្រីអ៊ីរ៉ង់​លោក
Mohammed Javad Zaif បានចោទប្រកាន់ IS កំពុងអនុវត្តសកម្មភាព​ប្រល័យពូជ
សាសន៍ដ៏សាហាវឃោឃៅក៏ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក ទន្ទឹមនឹងនោះ
អំពាវនាវសហគមន៍អន្តរជាតិនិងប្រទេសទាំងអស់ក្នុងដំបន់បង្កើនការខំប្រឹងប្រែង
ដើម្បីប្រឆាំងនឹងក្រុមសង្គ្រាមឥស្លាមដ៏ឃោឃៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ