អ៊ីរ៉ាក់អះអាងអំពីគោលជំហរប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់
(VOVWORLD) - សារព័ត៌មានមជ្ឈិមបូព៌ាកាលពីថ្ងៃទី៩ ខែកុម្ភៈ បានឲ្យដឹងថា ប្រធានរដ្ឋសភាអ៊ីរ៉ាក់ លោក Mohammed al-Halbusi បានអះអាងអំពីគោលជំហររបស់ប្រទេសនេះដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅលើប្រទេស អ៊ីរ៉ង់។
ប្រធានរដ្ឋសភាអ៊ីរ៉ាក់ លោក Mohammed al-Halbusi |
ថ្លែងមតិនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Baghda Iraj Masjedi នៅថ្ងៃដដែលនោះ លោក Halbusi បានឲ្យដឹងថា អ៊ីរ៉ាក់ត្រូវតែនាំចូលឧស្ម័ននិងអគ្គិសនីពីប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃថាមពលរបស់ខ្លួន ប៉ុន្តែរាល់ការដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅលើទីក្រុង Tehran បាន បណ្តាលឱ្យមានបញ្ហាលំបាកលំបិនចំពោះសកម្មភាពនាំចូលទាំងនេះផងដែរ។ លោក Halbusi ក៏បានអះអាងថា រដ្ឋាភិបាលនិងរដ្ឋសភាអ៊ីរ៉ាក់បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់លើវិស័យជាច្រើន ព្រមទាំងបញ្ជាក់ថា អ៊ីរ៉ាក់និងអ៊ីរ៉ង់បានដើរតួនាទីជួរមុខក្នុងការលើកកម្ពស់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ផង ដែរ៕