អ៊ីរ៉ង់៖ ការកំណត់ថ្មីអំពីទដ្ឋាការរបស់អាមេរិករំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
|
អ៊ីរ៉ង់៖ ការកំណត់ថ្មីអំពីទដ្ឋាការរបស់អាមេរិករំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA) |
(VOVworld) - នាថ្ងៃទី ២៣ ធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad
Javad Zarif បានព្រមានថា៖ ការកំណត់ថ្មីរបស់អាមេរិកក្នុងនោះដាក់ចេញ
កំហិត ខាងទដ្ឋាការចំពោះប្រជាពលរដ្ឋអ៊ីរ៉ង់និងប្រជាពលរដ្ឋដែលបានធ្វើ
ដំណើរទៅអ៊ីរ៉ង់ក្នុងពេលដាក់ឲ្យដំណើរការនឹងរំលោភលើកិច្ចព្រមព្រៀង
នុយក្លេអ៊ែរផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយដែលអ៊ីរ៉ង់និងបណ្ដា
មហាអំណាចពិភពលោកទទួលបាននាខែកក្ដដាឆ្នាំ ២០១៥ កន្លងទៅ។ ថ្លែង
មតិនៅសន្និសីទកាសែតជាមួយ សមភាគីម៉ងហ្គោលី លោក Ludeg Purevsuren
លោក Javad Zarif បានឲ្យដឹង ថា៖ លោកបានជួនដំណឺងបញ្ហានេះជាមួយ
រដ្ឋមន្ត្រីការបរទេសអាមេរិកនៅកិច្ចប្រ ជុំនៅទីក្រុង New York។ សេចក្តីព្រាង
ច្បាប់ពោលខាងលើត្រូវបានរដ្ឋសភា អាមេរិកអនុម័តនាថ្ងៃទី ១៨ ធ្នូកន្លងទៅ៕