អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរកំពុងប្រព្រឹត្តិទៅតាមរយៈកាណាល់ពាក់ព័ន្ធមួយចំនួន

(VOVWORLD) - អ្នកនាំពាក្យ Nasser Kanaani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសម្រេចបានកិច្ចព្រមព្រៀងស្រោចស្រង់ឯកសារដែលមានឈ្មោះជាផ្លូវការថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដោយផ្អែកលើសំណើរបស់សហភាពអឺរ៉ុប (EU)។ 
អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរកំពុងប្រព្រឹត្តិទៅតាមរយៈកាណាល់ពាក់ព័ន្ធមួយចំនួន - ảnh 1ទិដ្ឋភាពទូទៅនៃជុំចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស ។ រូបថត៖ AFP/VNA

កាលពីថ្ងៃទី ៩ ខែមករា ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា បណ្ដាការចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលប្រទេសនេះបានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចលោកខាងលិចកំពុងប្រព្រឹត្តិទៅតាមរយៈកាណាល់ពាក់ព័ន្ធមួយចំនួន តាមសំណើរបស់ភាគីទាំងពីរ។ អ្នកនាំពាក្យ Nasser Kanaani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសម្រេចបានកិច្ចព្រមព្រៀងស្រោចស្រង់ឯកសារដែលមានឈ្មោះជាផ្លូវការថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដោយផ្អែកលើសំណើរបស់សហភាពអឺរ៉ុប (EU)។ ទោះជាយ៉ាងណាក៏ដោយ ការឈានដល់កិច្ចព្រមព្រៀង គឺជាដំណើរការទ្វេភាគី ព្រមទាំងក្រើនរំលឹកថា  "សហរដ្ឋអាមេរិកគឺជាប្រទេសដែលបានរំលោភបំពានលើការសន្យាតាមកិច្ចព្រមព្រៀង ហើយត្រូវទទួលខុសត្រូវអំពីសកម្មភាពរបស់ខ្លួន" ។

សូមបញ្ជាក់ដែរថា JCPOA ត្រូវបានអ៊ីរ៉ង់ និងបណ្ដាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន និងរុស្ស៊ី) រួមជាមួយអាល្លឺម៉ង់ចុះហត្ថលេខានាខែកក្កដា ឆ្នាំ២០១៥។ ប៉ុន្តែ ក្នុងឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដែលនាំឱ្យអ៊ីរ៉ង់កាត់បន្ថយការសន្យារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ